សម្ពោធ​សាល​ប្រជុំ​បញ្ចុះ​បឋមសិលា​ សាងសង់​អគារ​ បិទ​និង​បើក​វគ្គ​២​ ក្នុង​ថ្ងៃ​តែ​មួយ

ចែករំលែក៖

​ខេត្ដកំពង់ចាម​៖​ សាលា​វិស្វកម្ម​ តេ​ជោ​ បញ្ជាការដ្ឋាន​វិស្វកម្ម​អគ្គ​បញ្ជា​ ការ​បាន​ប្រារឰ​ពិធី​សម្ពោធ​អគារ​សាល​ ប្រជុំ​ បញ្ចុះ​បឋមសិលា​សាងសង់​អគារ​ សិក្សា​ ព្រម​ជាមួយ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ ជំនាញ​សំណង់​ការពារ​ជាតិ​ជំនាន់​ទី​១​ និង​ បើក​វគ្គ​បំប៉ន​នាយទាហាន​ថ្នាក់​បញ្ជា​ ការ​សេនាធិការ​វិស្វកម្ម​ និង​ជំនាញ​ សំណង់​ការពារ​ជាតិ​ជំនាន់​ទី​២​ ។​

IMG_7435

​ពី​ធី​នេះ​បាន​ប្រព្រឹត្ដ​ទៅ​កាលពី​ព្រឹក​ ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ ក្រោម​អធិបតី​ ភាព​លោកនាយ​ឧត្ដមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ អគ្គមេបញ្ជាការ​កង​យោធ​ ពល​ខេមរភូមិន្ទ​(​ខ​.​ភ​.​ម​.)​ព្រមទាំង​វត្ដ​ មាន​នាយទាហាន​ប្រភេទ​ទ័ព​ជំនាញ​តាម​ ស្ថាប័ន​កងឯកភាព​ចំណ​*​ុះ​ក្រសួង​ការពារ​ ជាតិ​ អគ្គបញ្ជាការ​ជា​ច្រើន​រូប​ទៀត​ ។​

​លោកនាយ​ឧត្ដមសេនីយ៍​ ខ្វាន់​ ស៊ា​ម​ អគ្គមេបញ្ជាការ​រង​ មេបញ្ជាការ​បញ្ជា​ ការដ្ឋាន​វិស្វកម្ម​អគ្គបញ្ជាការ​បានឱ្យ​ដឹង​ ថា​ បញ្ជាការដ្ឋាន​វិស្វកម្ម​បាន​ដាក់​ចេញ​ គោលការណ៍​កសាង​សាលា​វិស្វកម្ម​ តេ​ជោ​ជា​ជំហានៗ​ កសាង​ផង​ ហ្វឹកហ្វឺន​ ផង​ និង​ពង្រឹងសមត្ថភាព​សាលា​ អនុវត្ដ​ វិធីសាស្ដ្រ​ពី​ទ្រង់ទ្រាយ​តូច​ឈាន​ទៅ​ទ្រង់​ ទ្រាយ​ធំ​ ហ្វឹកហ្វឺន​រយៈពេល​ខ្លី​ទៅ​រយៈ​ ពេល​មធ្យម​ និង​វែង​ ពី​កម្រិត​ទាប​ឈាន​ ទៅ​កម្រិត​ខ្ពស់​ ថ្នាក់​វិទ្យាស្ថាន​វិស្វកម្ម​ តេ​ជោ​នា​ថ្ងៃ​អនាគត​ ឆ្លើយ​តប​តាម​ការ​ អភិវឌ្ឍ​របស់​ ខ​.​ភ​.​ម​.​ ។​ ពិសេស​កង​ កម្លាំង​វិស្វកម្ម​អគ្គបញ្ជាការ​ មាន​គ្រប់​ លទ្ធភាព​ក្នុង​ការ​បំពេញភារកិច្ច​ដែល​ ថ្នាក់លើ​ប្រគល់​ជូន​ ។​

​លោក​ឧត្ដមសេនីយ៍ឯក​ សូ​ សុវណ្ណ​មុនី​ នាយ​រង​សេនាធិការ​ចម្រុះ​មេបញ្ជាការ​ រង​បញ្ជា​ ការដ្ឋាន​វិស្វកម្ម​បានឱ្យ​ដឹង​ថា​ ដោយ​បានការ​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​វិស្វកម្ម​ចាប់តាំងពី​ឆ្នាំ​១៩៨០​មក​ដល់​ បច្ចុប្បន្ន​មាន​ចំនួន​៦៦៣​នាក់​ ក្នុង​នោះ​ បណ្ដុះបណ្ដាល​៥១៣​នាក់​ និង​បំប៉ន​១៥០​ នាក់​បច្ចុប្បន្ន​កំពុង​សិក្សា​១៨៦​នាក់​រួម​ មាន​បណ្ដុះបណ្ដាល​វិស្វករ​សំណង់​យោធា​ ចំនួន​៧​វគ្គ​ មាន​៥១​នាក់​ (​វិទ្យាស្ថាន​ បច្ចេកទេស​ហាណូយ​)​ បណ្ដុះបណ្ដាល​ នាយទាហាន​បញ្ជាការ​បច្ចេកទេស​ទ័ព​ ជាង​៥​វគ្គ​ មាន​៨៨​នាក់​ (​សាលា​នាយ​ ទាហាន​បញ្ជាការ​បច្ចេកទេស​ទ័ព​ជាង​ ប៊ិ​ញ​យឿ​ង​)​ បំប៉ន​យោធា​ចា​រ្យ​១​វគ្គ​ មាន​៤៧​នាក់​ ។​

​លោក​វរសេនីយ៍ឯក​ ង្វៀ​ន​ អា​ញ់​យុង​ ប្រធាន​អនុព័ន្ធយោធា​វៀតណាម​ក៏​បាន​ លើក​ឡើង​ពី​ប្រពៃណី​សាមគ្គី​ដ៏​យូរលង់​ រវាង​កងទ័ព​ប្រជាជន​ប្រទេស​ទាំង​២​ អនុ​ វត្ដ​តាម​អនុស្សរណៈ​រវាង​ក្រសួង​ការពារ​ ជាតិ​ប្រទេស​ទាំង​២​ ។​ វៀតណាម​នឹង​បន្ដ​ ជួយ​ដល់​ខ​.​ភ​.​ម​.​បន្ដ​ទៀត​ ។​

​លោកនាយ​ឧត្ដមសេនីយ៍​ប៉ុ​ល​ សា​រឿ​ន​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​បក្ស​ រដ្ឋាភិបាល​ កងទ័ព​ ប្រជា​ ជន​វៀតណាម​ជា​និច្ចកាល​តែងតែ​ផ្ដល់​ ការ​ឧបត្ថម្ភ​គាំទ្រ​ចំពោះ​ប្រជាជន​និង​ ខ​.​ភ​.​ម​.​ធ្វើ​ឱ្យ​កង​វិស្វកម្ម​ខ​.​ភ​.​ម​.​មិន​ ត្រឹមតែ​បំពេញភារកិច្ច​ស្នូល​របស់​ខ្លួន​ ក្នុង​ផ្ទៃ​ប្រទេស​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​បាន​ចូល​ រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​បំពេញ​ បេសកកម្ម​ថែរក្សា​សន្ដិភាព​តាម​បណ្ដា​ ប្រទេស​នានា​លើ​ពិភពលោក​ក្នុង​ក្របខ័ណ្ឌ​ អង្គការសហប្រជាជាតិ​បាន​ធ្វើ​ឱ្យ​កិ​ត្យា​នុ​ ភាព​ កិត្ដិនាម​របស់​កម្ពុជា​កាន់តែ​ត្រូវ​ បាន​លើកកម្ពស់​លើ​ឆាក​អន្ដរជាតិ​ ។​

​ក្នុង​នោះ​ដែរ​គណៈអធិបតី​ក៏​បាន​ ផ្ដល់​អនុសាសន៍​ដល់​បញ្ជាការដ្ឋាន​វិ​ស្វ​ កម្ម​ត្រូវ​បន្ដ​ពង្រឹង​ស្នាដៃ​ថ្មីៗ​ថែម​ទៀត​ ពិសេស​ត្រូវ​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ ឧត្ដម​ប្រយោជន៍​មាតុភូមិ​ប្រតិបត្ដិ​ម៉ឺងម៉ាត់​នូវ​លក្ខន្ដិកៈ​របស់​ខ​.​ភ​.​ម​.​បទបញ្ជា​ការ​រាជរដ្ឋាភិបាល​ ក្រសួងការពារជាតិ​ អគ្គបញ្ជាការ​បាន​ប្រគល់​ជូន​ ៕

IMG_7463

...

ដោយ៖ ​សុខដុម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print