នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ៖​ ពុទ្ធ​សាសនា​ ខ្មែរ​ឥស្លាម​ ខ្មែរ​គ្រីស​សាសនា​ និង​ ខ្មែរ​ចិន​ រស់​នៅ​ដោយ​សុខ​សប្បាយ​ គ្មាន​ការ​រេីស​អេីង​

ចែករំលែក៖

ភ្នំពេញ​៖នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ ពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំង​ពុទ្ធ​សាសនា​ ខ្មែរឥស្លាម ខ្មែរគ្រីស្ទសាសនា​ និងខ្មែរចិន គឺយើងរស់នៅសុខសប្បាយជាមួយគ្នា ដោយគ្មានការរើសអើង ឬ​ ព្រួយ​បារម្ភអ្វីឡើយ។

សម្តេច​តេជោ​ មាន​ប្រសាសន៍​បន្ត​ថា​ “ទាំងនេះ គឺដោយសារប្រទេសមានសុខសន្តិភាពជាមួយនឹងការគ្រប់គ្រងល្អ ដែលធ្វើអោយបរិយាកាសសង្គមទាំងមូលល្អ។ ប្រទេសមានសង្រ្គាម គឺពលរដ្ឋបាត់បង់ឱកាស ហើយគ្មានពេលវេលាបានជួបជុំក្រុមគ្រួសារប្រារព្ធ​ពិធីបុណ្យតូចធំអ្វីឡើយ”។

ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ នៅ​ថ្ងៃទី​៣​ ខែ​កុម្ភៈ​ នេះ​ សរសេរ​ថា”សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? ទន្ទឹមនឹងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ចំពោះបងប្អូនខែ្មរ-ចិនវិញ គឺជាពេលវេលាដ៏សំខាន់នៃការជួបជុំរង់ចាំមកដល់នៃថ្ងៃបុណ្យចូលឆ្នាំចិន ទី៤ កុម្ភះ ស្អែកនេះ”។

សម្តេច​តេជោ​ សូមជូនពរបងប្អូនបានសម្រាក និងសប្បាយរីករាយជួបជុំក្រុមគ្រួសារថ្ងៃចុងសប្តាហ៍ និងសំណាងល្អក្នុងថ្ងៃចូលឆ្នាំចិនស្អែកនេះ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print