ភ្នំពេញ៖ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈដែលបុរសម្នាក់បានបើកម៉ូតូអូសទឹកកក ក្នុងល្បឿនយ៉ាងលឿនហើយជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកក្មេងប្រុសរងគ្រោះកំពុងតែដើរលេងនៅលើចិញ្ចឹមផ្លូវ ពេលឪពុកម្តាយកំពុងរវល់អូសបន្លែនៅផ្សារនាគមាស ។
ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង០៦និង១៥នាទីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចមុខផ្ទះលេខ៣១ ផ្លូវ២៧២ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្មេងប្រុសរងគ្រោះឈ្មោះ មុល ដារ៉ា ភេទប្រុស អាយុជាង២ឆ្នាំ ស្នាក់នៅជាមួយម្តាយ ។ ឪពុកក្មេងឈ្មោះ អាន និមុល អាយុ២៤ឆ្នាំ មុខរបរ កម្មករផ្សារនាគមាស ស្នាក់នៅម្តុំក្បាលមានចែ សង្កាត់ផ្សារដើមគ ខណ្ឌ ទួលគោក មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល។ ចំណែកម្តាយក្មេងឈ្មោះ ជា ស្រីរី ភេទសហរី អាយុ២២ឆ្នាំ មុខរបរកម្មករផ្សារនាគមាសស្នាក់នៅម្តុំក្បាលមាន់ចែ ផ្សារដើមគ ខណ្ឌទួលគោកស្រុកកំណើតស្រុកស្អាង ខេត្តកណ្តាល។
រីឯជនបង្កឈ្មោះ ស៊ា សូរិយា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករសិប្បកម្មទឹកកក ស្នាក់នៅម្តុំផ្សារអូឡាំពិក សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមនរាជធានីភ្នំពេញ ត្រូវនគរបាលឃាត់ខ្លួនផងដែរ ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពីនាក់ប្ដីប្រពន្ធបានមកធ្វើការអូសបន្លែនៅផ្សារនាគមាសដូចធម្មតា ខណៈដែលកំពុងធ្វើការកូនប្រុសរបស់ជនរងគ្រោះ បានដើរលេងនៅនិងចិញ្ជឹមផ្លូវ២៧២ ពេលនោះក៏មានបុរសម្នាក់បើកម៉ូតូអូសទឹកកក បើកក្នុងល្បឿនលឿនជាន់ប្រាំងមិនក៏ជ្រុលទៅបុកកូនក្មេងប្រុសអាយុជាង២ឆ្នាំ បណ្ដាលអោយស្លាប់នៅក្បែរកន្លែងកើតហេតុនោះតែម្ដង ។ បន្ទាប់មកម្ដាយកូនក្មេងប្រុស មិនអស់ចិត្តក៏បានអោយបងប្អូនប្រជាពលរដ្ឋជួយបញ្ជូនយកទៅដល់មន្ទីរពេទ្យគន្ធៈបុផា ពេលទៅដល់គ្រូពេទ្យក៏បានប្រាប់ថា ក្មេងប្រុសរងគ្រោះ បាត់បង់ជីវិតទៅហើយ។
បច្ចុប្បន្នសពក្មេងរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ ចំណែកជនបង្កត្រូវបាននគរបាលប៉ុស្តិ៍ផ្សារដើមគរឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីប្រគល់ឲ្យមន្ត្រីនគរបាលជំនាញចាត់ការតាមនីតិវិធី ៕
ដោយ៖ ស ដារ៉ា