ជំរឿន​លេីក​ទី១​ ប្រេីប្រាស់​ថវិកា​ជាតិ​ ចាប់​ពី​ថ្ងៃទី​៣​ មីនា​ ជា​ការងារ​ដ៏​ធំ​របស់​ប្រទេស​ជាតិ​

ចែករំលែក៖

ភ្នំពេញ​៖​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃទី​៣​ ខែ​មីនា​ ដល់​ថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ​២០១៩​ គឺ​ ជា​ជំរឿន​លេីក​ទី​១​ ដែល​ប្រេីប្រាស់​ថវិកា​ជាតិ​ បន្ទាប់​ពី​ប្រទេស​កម្ពុជា​ បាន​ក្លាយជា​ប្រទេស​មួយ​មាន​ចំណូល​មធ្យម​កំរិត​ទាប​ ។

សម្តេច​តេជោ​ ចាត់​ទុក​ថា​”ការ​ធ្វើ​ជំរឿន​ប្រជាជន​ ជា​ការងារ​ដ៏​ធំ​របស់​ប្រទេស​ជាតិ​ មាន​សារៈសំខាន់​ណាស់​ ហើយ​ជា​ការងារ​ស្ថិតិ​ពិតប្រាកដ​ម។ ការ​ធ្វើ​ជំរឿន​ប្រជាជន​ ជា​ការងារ​ដែល​ប្រទេស​ទាំងអស់​នៅ​លេី​ពិភពលោក​ គេ​ធ្វើ​គ្រប់​ៗ​គ្នា​”។

នេះ​បេី​យោង​តាម​សារ​អំពាវនាវ​របស់​សម្ដេច​តេជោ​ ជូន​ចំពោះ​ជនរួមជាតិ​កម្ពុជា​ អំពី​ការ​ធ្វើ​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្ងៃ​ទី​៣​ ខែ​មីនា​ ឆ្នាំ​២០១៩​ ដែល​ ទេីប​ទទួល​បាន​ នៅ​ថ្ងៃទី​៥​ ខែ​កុម្ភៈ​ នេះ​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print