ស្លាប់ទាំងវ័យក្មេងចោលប្តីនិងកូនទើបនឹងកើត ក្រោយសម្រាលកូន នៅមណ្ឌលសុខភាពស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់បានស្លាប់បន្សល់ទុកកូនដ៏អភ័ព្វ ក្រោយពេលសម្រាលកូនរួច នៅក្នុងមន្ទីរមណ្ឌលសុខភាព ស្រុកចន្ទ្រា​ (មណ្ឌលសុខភាព មេ ស ថ្ងក) ស្ថិតនៅភូមិពោធិ៍ ឃុំ មេ. ស ថ្ងក. ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។ នេះបើតាមការបានអះអាងរបស់ក្រុមគ្រួសារសពបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ។​
ស្រីរបស់គាត់មានឈ្មោះ ប្រាក់ សូដា បានចាប់ផ្តើមឈឺពោះសម្រាលកូននៅម៉ោងប្រមាណ២រសៀល

ប្អូនស្រីសពបានឲ្យដឹងថា មិនដឹងថាពេទ្យមានជំនាញច្បាស់លាស់ឬយ៉ាងណានោះទេ បន្ទាប់ពីទម្លាក់សុកធ្វើឲ្យប្អូនស្រីរបស់គាត់មានអការៈធ្លាក់ឈាមយ៉ាងច្រើន ធ្វើឲ្យកម្លាំងចុះកាន់តែខ្សោយទៅៗ រហូតដល់ម៉ោងប្រហែល៤ រសៀលទើបបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកជីភូ  ជាអកុសលទៅដល់មន្ទីពេទ្យភ្លាមក៏ស្លាប់បាត់បង់ជីវិតចោលកូននិងប្តីទាំងវ័យក្មេងខ្ចីបែបនេះ។

ប្រភពខាងលើបានបន្តទៀតថា៖នៅមិនទាន់ដឹងមូលហេតុច្បាស់លាស់យ៉ាងណានោះទេ ប៉ុន្តែតាមដឹងមណ្ឌលសុខភាពមេ ស រថ្ងកស្រុកចន្រ្ទានេះធ្លាប់មានប្រជាពលរដ្ឋរិះគន់ច្រើនដងហើយ ចំពោះអកប្បកិរិយានៃអ្នកគ្រូពេទ្យដែលមិនសមរម្យក្នុងការជួយសង្គ្រោះជាពិសេសប្រើសំដីអសុរសជាច្រើនផងទៅលើអ្នកជម្ងឺ ខ្លះមិនហ៊ាននិយាយទេ ព្រោះមិនដឹងថាទៅពឹងពាក់ខាងណាជួយអន្តរាគមន៍  ។

ក្នុងនោះដែរគ្រួសារជនរងគ្រោះបានសំណូមសូមលោកប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងមេត្តាជួយសម្រួលចាត់មន្រ្តីចុះមកអន្តរាគមន៍ស្រាវជ្រាវចំពោះបញ្ហារនេះផង ដោយហេតុថាជីវិតជនរងគ្រោះស្លាប់ហើយមិនអាចរស់វិញបានទេ ហើយនេះជាការសោកសង្រេងដ៏ធំធេងដែលមិនអាចកាត់ថ្លៃបានឡើយ ហើយសូមកុំឲ្យបញ្ហារនេះកើតឡើងចំពោះបងប្អូនប្រជាពលរដ្ឋដែលមានផ្ទៃពោះក្រោយៗទៀត។

ពាក់ព័ន្ធករណីនេះដែរលោក កែ រដ្ឋា ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងបានប្រាប់ក្រុមអ្នកសារព័ត៍មានតាមទូរស័ព្ទនៅព្រឹកថ្ងៃ ទី៥ខែកុម្ភះឆ្នាំ២០១៩នេះថា៖ពិតជាមានករណីសម្រាលកូនរួចស្លាប់ប៉ុន្តែការស្លាប់នេះលោកពុំទាន់ដឹងថាបណ្តាល មកពីគ្រូពេទ្យឬពីអ្នកជង្ងឺនោះទេហើយលោកកំពុងចាត់អោយប្រធានអូឌីមន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវករណីនេះហើយ។

លោកបានបន្តទៀតថា៖ចំពោះការរិះគន់ថាមណ្ឌលសុខភាព មេ ស ថ្ងក នេះធ្លាប់មានប្រជាពលរដ្ឋរិះគន់ច្រើនដងហើយ ចំពោះអកប្បកិរិយានៃអ្នកគ្រូពេទ្យដែលមិនសមរម្យក្នុងការជួយសង្គ្រោះជាពិសេសប្រើសំដីអសុរសជាច្រើន​ផងទៅលើអ្នកជម្ងឺ ខ្លះមិនហ៊ាននិយាយទេ ព្រោះមិនដឹងថាទៅពឹងពាក់ខាងណាជួយអន្តរាគមន៍នោះទេ លោកមិនដឹងថាការលើកឡើងចំពោះគ្រូពេទ្យមួយណានោះទេ។ហើយបើមានករណីចឹងមែននោះលោកចាត់វិធានវិការណ៍ចំពោះអ្នកនោះភ្លាម។

សពប្អូនស្រី ប្រាក់ សូដា ត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យតាមប្រពៃណីនៅគេហដ្ឋានប្អូនស្រី ស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ៕ ដោយ ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print