ខេត្តសៀមរាប៖ ផ្ទះអ្នកលក់ចាប់ហួយអស់មួយបន្ទប់ ត្រូវបានអគ្គីភ័យឆាបឆេះអស់ទ្រព្យសម្បត្ដិមួយចំនួន ខណៈដែលម្ចាស់ ផ្ទះកំពុងធ្វើហូប ដាំបាយនៅខាងក្រោយ ប៉ុន្ដែសំណាងល្អមិនបានរាលដាលដល់ផ្ទះជិតខាងនោះទេដោយសារ មានគេជួយពន្លត់ទាន់ពេល។
ហេតុការបង្កឱ្យមានការភ្ញាក់ផ្អើលឆេះផ្ទះ នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ២០១៥ស្ថិតនៅខាងក្រោយផ្សារលើធំថ្មី ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប មូលហេតុ។
តាមប្រភពពីម្ចាស់ផ្ទះឈ្មោះ សិត្យ ហឿន ភេទប្រុសអាយុ ៥៣ឆ្នាំមុខរបរលក់ដូរនិងប្រពន្ធឈ្មោះ ហួន ហាត អាយុ៤៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានរៀបរាប់ប្រាប់ដឹងថា មុនពេល ប្រពន្ធរបស់គាត់បានទៅធ្វើម្ហូបនៅខាងក្រោយផ្ទះ បានមួយសន្ទុះ គាត់ក៏ស្រែកឆោឡោហៅខ្ញុំឱ្យទៅមើល ឃើញផ្សែងហុយចេញពីក្នុងបន្ទប់។ប្រភពពីម្ចាស់ផ្ទះបានបន្តថា ក្រោយពីនាំគ្នាដើរទៅមើលបន្ទប់ ក៏ឃើញភ្លើងឆេះហុយទ្រលោមចេញពីក្នុងបន្ទប់នោះតែម្តង ទើប ពួកគាត់នាំគ្នាស្រែកហៅបងប្អូនអ្នកជិតខាងឱ្យមកជួយពន្លត់បានទាន់ពេលវេលា ។
ប្រភពបានឲ្យដឹងា មូលហេតុដែលឆាបឆេះ ដោយសារទុស្សេខ្សែភ្លើងចេញម៉ាស៊ីនត្រជាក់។ប្រភពបានបន្តថា ការឆេះនេះធ្វើឱ្យខូចខាតអស់ទ្រព្យសម្បត្តិរួមមានម៉ាស៊ីនត្រជាក់១ និងពួកអស់១ ក្រៅពីនោះគ្មានខូចខាតអ្វីទេ៕
ដោយ៖ ជានិរន្ដរ៍