សមត្ថកិច្ចឃាត់ខ្លួនជនជាតិរ៉ូម៉ានីម្នាក់ជាមួយថ្នាំញៀនទម្ងន់៥គីទ្បូក្រាម

ចែករំលែក៖

ខេត្តសៀមរាប ៖សមត្ថកិច្ចប្រឆាំងគ្រឿងញៀនខេត្តសៀមរាប  សហការណ៍ជាមួយ អគ្គនាយកដ្ឋាននគរបាលអន្តោរប្រវេសន៍ បានឃាត់ខ្លួនបុរសជនជាតិរ៉ូម៉ានីម្នាក់ឈ្មោះ OLARU NARCIS-MANUEL ជាមួយថ្នាំញៀនជិត៥គីឡូក្រោម កាលពីព្រឹកថ្ងៃទី ៦ ខែ កុម្ភះ ឆ្នាំ២០១៩ នៅព្រលានយន្ដហោះអន្ដរជាតិខេត្តសៀមរាប ។
សមត្ថកិច្ចបានអោយដឹងថា៖ ជនជាតិរ៉ូម៉ានីម្នាក់ឈ្មោះ OLARU NARCIS-MANUEL ធ្វើដំណើរចេញពីទីក្រុង ហុងកុង ប្រទេសចិន តាមជើងយន្ដហោះ លេខKA-249 (REP-HKG)។
តាមការពិនិត្យ ធ្វើតេស្ដ បឋម របស់សមត្ថកិច្ច បានរកឃើញ បានរកឃើញសារធាតុក្រាមពណ៍សរ ដែលសាមីខ្លួនបានដាក់ក្នុងកញ្ចប់ប្លាស្ទីក រាងសំប៉ែត៤ជ្រុងចំនួន៤ លាក់ទុកក្នុងបាតកាបូបស្ពាយខ្នងចំនួន៤ផ្សេងទៀត ដែលជាប្រភេទថ្នាំញៀន បេតំហ្វេតាមីន មានទម្ងន់៥,០២០ក្រាម។
បច្ចុប្បន្នជនសង្ស័យ ជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចឃាតខ្លួន បញ្ចូណទៅស្នងការខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

...

ដោយ៖ ប៊ុនរិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print