អាល្លឺម៉ង បានសម្រេចអនុវត្តគោលនយោបាយ ផ្ទុយពីអាមេរិក និងបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប ដែលបានដើរតាមអាមេរិក ទត់ចោលក្រុមហ៊ុនបច្ចេកវិទ្យា ហួវាយ ដោយអាល្លឺម៉ងបានសម្រេច ឲ្យក្រុមហ៊ុនហួរវាយបន្តសកម្មភាពបង្កើតបណ្តាញ5G និងការធានា ថាមិនធ្វើចារកិច្ចឲ្យរដ្ឋាភិបាលចិនឡើយ។
កន្លងមកអាមេរិកគិតតែពីផលប្រយោជន៍ខ្លួនឯង ដោយធ្វើឲ្យបាត់បង់ផលប្រយោជន៍ប្រទេសដទៃ ។ទាំងនោះហើយបានជាពេលនេះអធិការបតី អាល្លឺម៉ង់ លោកស្រី Angela Merkel អនុវត្តនយោបាយ«អាល្លឺម៉ង់ជាចម្បង»ដោយលោកស្រី បានសម្រេចបើកភ្លើងខៀវ ឲ្យក្រុមហ៊ុនបច្ចេកវិទ្យា Huawei បន្ត កសាងបណ្តាញ 5G នៅក្នុងប្រទេសនេះ។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់អាល្លឺម៉ង់រយៈពេល២ថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី៥ខែកុម្ភៈ អធិការបតីអាល្លឺម៉ង់ លោកស្រីMerkel បានលើកឡើង ពីការបន្តកិច្ចសហប្រតិបត្តិការ ឲ្យក្រុមហ៊ុន Huawei កសាងបណ្តាញសេវាកម្ម 5G នៅក្នុងប្រទេសនេះ។
មេដឹកនាំអាល្លឺម៉ង់ បានលើកឡើងថា ប្រសិនបើក្រុមហ៊ុន Huawei ចង់បន្តសកម្មភាពផ្គត់ផ្គង់ សម្ភារៈ ទូរគមនាគមន៍ 5G គឺក្រុមហ៊ុនត្រូវតែ បង្ហាញ បញ្ជាក់ឲ្យបានច្បាស់ថា ក្រុមហ៊ុន និងមិនធ្វើចារកិច្ចឲ្យរដ្ឋាភិបាលចិនឡើយ។
សកម្មភាពខាងលើរបស់ អធិការបតីអាល្លឺម៉ង់ គឺផ្ទុយទាំងស្រុងទៅនិងអាមេរិក និងប្រទេសមួយចំនួននៅតំបន់អឺរ៉ុប ក្នុងនោះមានអង់គ្លេស អីតាលី ប៉ូឡូញ …ជាដើម។
ប៉ុន្តែ ក្រុមហ៊ុន Huawei ជាអ្នកផ្គត់ផ្គង់សម្ភារៈសម្រាប់បណ្តាញ 5G ដែលមានតម្លៃទាបបំផុត លើពិភពលោក ។ប្រសិនបើប្រើប្រាស់ ផលិតផលរបស់Huawei នឹងជួយសន្សំសំចៃបានប្រាក់ប្រមាណពី១០-២០ភាគរយ បើប្រៀបធៀបនិងក្រុមហ៊ុនផ្សេង។ ទាំងនោះហើយបានជាមេដឹកនាំអាល្លឺម៉ង់ មានបំណងចង់ឲ្យក្រុមហ៊ុនចិនមួយនេះបន្តសកម្មភាព បង្កើត 5G នៅក្នុងប្រទេសរបស់ខ្លួន ៕