ខេត្តកំពង់ចាម ៖ ជំនាញនគរបាលខេត្ត សហការជា មួយជំនាញស្រុកកំពង់សៀម និងក្រុងកំពង់ ចាមបានបេីកកិច្ចសហប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនមនុស្ស៣ នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
នគរបាលអោយដឹងថា កិច្ចសហប្រតិបត្តិនេះធ្វើឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នាវេលាម៉ោង១៤ និង ៥០នាទី នៅត្រង់ចំណុចភូមិអណ្តូងច្រុះ ឃំុអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្រោយការឃាត់ខ្លួនយកទៅសួរនាំ ជនសង្ស័យទាំង ៣នាក់ ១-ឈ្មោះ វ៉ាន់ សុខដែន ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ នៅភូមិអណ្តូងច្រុះ ឃំុអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ,២-ឈ្មោះ សំរិទ្ធិ កក្កដា ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ នៅភូមិអំពិលលេី ឃំុអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ ចាម ,៣-ឈ្មោះ បេត សុភ័ក្រ ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ នៅភូមិអំពិលលេី ឃំុអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ចំពោះជនទាំងនេះ នីតិវិធីរបស់នគរបាលកំពុងកសាង សំណុំរឿងត្រៀមបញ្ជូនខ្លួនទៅតុលាការដើម្បិចាត់ការតាមច្បាប់៕ ដោយ ៖ វណ្ណៈ