ក្មេងស្ទាវ​មួយក្រុម​ដេញកាប់យុវជន៣នាក់បណ្ដាលឲ្យយុវជនម្នាក់ដាច់សរសៃដៃទាំងពីរដេកដួលលើផ្លូវ និង២នាក់រត់បាត់

ចែករំលែក៖

ភ្នំពេញ : ក្មេងស្ទាវ​មួយក្រុម​ ដេញកាប់យុវជន៣នាក់ បើកម៉ូតូ​មួយគ្រឿង​ បណ្ដាលឲ្យយុវជនម្នាក់ ដាច់សរសៃដៃទាំងពីរ ដេកដួលលើផ្លូវ និង២នាក់ រងរបួសរត់គេចខ្លួនបាត់​​។

ហេតុការណ៍នេះ​ បានកើតឡើ​ងនៅម៉ោងជិត២រំលងអធ្រាត្រ​ឈានចូលថ្ងៃទី​៨​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ នៅផ្លូវ​លេខ​៦១៤ផ្ទះសំណាក់ស្រែលាភ ​ ស្ថិតក្នុងសង្កាត់បឹកកក់ទី២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យ​ដឹងថា​ មុនពេលកើតហេតុ​ គេឃើ​ញយុវជន៣នាក់ ជិះម៉ូតូ​មួយគ្រឿង​ ម៉ាក​ Honda ICON ពណ៌​ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ​ 1AR-5338 ឌុបគ្នា ធ្វើ​ដំណើរតាមបណ្ដោយផ្លូវបេតុង​ ចូលមកដល់ចំណុចកើតហេតុ​ ក៏បានជួបក្រុមក្មេងស្ទាវមួយក្រុមទៀត មានគ្នាជា​ច្រើ​ននាក់ជិះម៉ូតូជិត២០គ្រឿង​ ប្រដាប់ដោយ​កាំបិត​ និងដាវ​សាម៉ូរ៉ៃ​ ហើ​យមិនដឹងមានរឿងអ្វីនោះទេ​ ស្រាប់តែនាំគ្នាដេញកាប់យុវជនទាំង៣នាក់នោះ​ ហើ​យយុវជនទាំង៣នាក់​ ក៏បានស្រែកសួរថា​ មានរឿងអីបង​? ហើ​យបន្តិចក្រោយមកបានលឺសំឡេ​ង​ស្រែក​ថា​ “បងប្អូនអើ​យជួយខ្ញុំផង​ គេកាប់ខ្ញុំហើ​យ​ ជួយខ្ញុំផង​”​ ហើយក៏ស្ងាត់ទៅវិញ។

ប្រភពបន្តថា​ ហើយក៏លឺសំឡេ​ងក្រុមក្មេងស្ទាវទាំងនោះ​ ស្រែកថា​ “ពួកហ៊ែង​តាមវា អាពីរនាក់នោះរត់ទៅតាមនោះហើ​យ​” ហើ​យក៏លឺសំឡេ​ងម៉ូតូជាច្រើ​នគ្រឿង​ និងសំឡេ​ងជើ​ងមនុស្សរត់ជាច្រើ​ននាក់​ ដេញតាមកាប់យុវជន​២នាក់ កំពុងនាំគ្នារត់​ដោយមិនដឹងថា​ កាប់ត្រូវកន្លែងណាខ្លះ ព្រោះពេលក្រុមក្មេងស្ទាវទាំងនោះ​ នាំគ្នាជិះម៉ូតូ​ចេញទៅវិញអស់​ មានអ្នកភូមិចេញមកមើ​ល​ឃើ​ញ មានឈាមដាបនៅក្បែរម៉ូតូជនរងគ្រោះ​ ចំណែកឯយុវជនម្នាក់ទៀត​ រងរបួសធ្ងន់ ​ត្រូវដៃទាំងសងខាង​ ដេកស្ដូកស្ដឹង​ ទើ​បអ្នកភូមិរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកកន្លែងកើតហេតុ​ និងទាក់ទងរករថយន្តសង្គ្រោះបន្ទាន់​ អោយមកយកជនរងគ្រោះទៅសង្គ្រោះសិន។

យុវជនរងគ្រោះ​មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ​ បានរងរបួសធ្ងន់​ ត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជន​ “ហុងហាក់​”​ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ សាកសួរប្រជាពលរដ្ឋ ​និងធ្វើ​កំណត់ហេតុ​ទុក​ រួចយកម៉ូតូជនរងគ្រោះ​ ទៅរក្សាទុក​បណ្ដោះអាសន្ន​នៅប៉ុស្តិ៍នគរបាលបឹងកក់ទី២ ដើម្បីរង់ចាំភាគីខាងរងគ្រោះ​ យកឯកសារពាក់ព័ន្ធមកបញ្ជាក់​ រួចប្រគល់ជូនវិញ​ និងរង់ចាំអោយភាគីរងគ្រោះដាក់ពាក្យបណ្ដឹង ដើម្បី​ស្រាវជ្រាវ​ រកបក្ខពួកក្រុមជនដៃដល់ទាំងនោះ​ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់​៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print