ឃើញនារីបរទេសស្លៀកសុិចសុី និយាយភាសាលក្ខណៈញ៉ែ ធ្វើឲ្យបុរសបរទេសខឹងរុញឲ្យដួលបោកក្បាលនឹងថូផ្កាហូរឈាមពេញខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរបួសបែកក្បាលហូរឈាមជោកខ្លួន​ បន្ទាប់ពីគាត់ស្រវឹងស្រាស្រឿង ហេីយឃើញនារីបរទេសម្នាក់ស្លៀកពាក់​​ស៊ិចស៊ី​ ​លិចលេីលិចក្រោម ក៏និយាយភាសារអង់គ្លេស លក្ខណៈញ៉ែរូបនាងត្រង់ៗ ស្រាប់​តែមានបុរសបរទេសម្នាក់ខឹងបានរុញ​ឲ្យចេញបែរជាជ្រុលធ្វេីឲ្យ​រអិលជេីងដួលបោកក្បាលនឹងថូផ្កា​រួចក៏នាំគ្នាដេីរប្រុងគេចខ្លួនភ្លាមនោះបុរសរងគ្រោះងេីបឡេីងមកស្រែកឆោឡោថា​ ចោរៗ​ ដាក់នារីបរទេសរូបស្រស់ និងបងប្អូនប្រុសរបស់នាងម្នាក់​ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរ​ រាយការណ៍​ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍​ កាលពីវេលាម៉ោង៣និង៥នាទីទៀបភ្លឺ​ ឈានចូលថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជាបួន ផ្លូវលេខ​១៥៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញមានបុរសបរទេស៣​នាក់​ និងនារីបរទេសម្នាក់ស្លៀកស៊ិចស៊ី​បានឈរជជែកគ្នាលេីចញ្ចេីមផ្លូវ កន្លែងកើតហេតុ​ខាងលើ មួយសន្ទុះក្រោយ​មក​ក៏ស្រាប់តែមានបុរសជនជាតិខ្មែរម្នាក់ស្រវឹងស្រឿងៗ​ បានធ្វើដំណើរដោយថ្មើរជើងមកដល់ ហេីយបានជួបជនបរទេសប្រុសស្រីទាំង៤នាក់នោះ​ ដោយឃេីញនារីបរទេសនោះ​ មានរូបសម្រស់ស្អាត​ ហេីយស៊ិចស៊ីទៀតនោះ​ បុរសម្នាក់នោះក៏បាននិយាយជាភាសាអង់គ្លេសជាមួយនឹងនារីបរទេសរូបស្រស់នោះ​ លក្ខណៈសាសង(ញ៉ែ) រូបនាងតែម្ដង​ ។

ប្រភពបន្តថា​ បន្តិចក្រោយមកឃើញបុរសបរទេសម្នាក់ ដែលឈរជជែកគ្នាជាមួយនារីបរទេសខាងលេីដែរនោះ​ ដោយបុរសបរទេសនោះក៏និយាយជាមួយបុរសខ្មែរនោះដែរ តែមិនដឹងថាមានរឿងអ្វី និងនិយាយពីអ្វីខ្លះទេ​ ស្រាប់​តែ​ស្រែកដាក់គ្នាទៅវិញទៅមក រួចក៏ច្រានបុរសខ្មែរនោះឲ្យដេីរចេញទៅ តែដោយសារតែស្រវឹងស្រាស្រឿងៗផង​ បុរសខ្មែររងគ្រោះក៏រអិលជេីងដួល ហេីយបោកក្បាលនឹងថូផ្កា បណ្តាលឲ្យបែកក្បាលហូរឈាមជោគអាវតែម្ដង​ ហេីយបុរសបរទេសនោះ​ក៏ដេីរនាំបុរសបរទេសម្នាក់ទៀតដើរចេញទៅបាត់ពីកន្លែងកើតហេតុតែម្តង ។

ភ្លាមនោះបុរសខ្មែររងគ្រោះ ក៏បានស្រែកឆោឡោ​ថា ចោរៗ ដោយស្រែក ចោទប្រកាន់រូបនាងជនបរទេស និងបងប្អូនប្រុសរបស់នាង​ថា ជាមិត្តភក្តិនិងបុរសបរទេសដែលរុញរូបគាត់ឲ្យដួលហេីយគេចទៅបាត់នោះ ទើបគាត់កើតទុក្ខមិនសុខចិត្ត ប្រកែកគ្នាជាមួយពួកគេទាំង២នាក់​ រហូតមានប្រជាពលរដ្ឋនិងអ្នកដំណេីរ​ ចុះមកជួយឃាត់​ហេីយរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មីទី៣​ ចុះមកកន្លែងកើតហេតុ​តែម្ដង។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានសួរនាំដឹងមូលហេតុច្បាស់លាស់ហេីយក៏បានអនុញាតិឲ្យជនបរទេសប្រុសស្រីទាំង២នាក់បងប្អូននោះ​ ត្រលប់ទៅកន្លែងស្នាក់នៅវិញ​ រួចឲ្យបុរសរងគ្រោះទៅរកសាក្សីនៅកន្លែងកេីតហេតុដើម្បីដាក់ពាក្យបណ្តឹង ៕ ដោយ៖ ភារ៉ា  ដង្កោ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print