លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ចូលកាន់តំណែងជាស្នងការនគរបាលខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រៀបចំពិធីប្រកាសផ្ទេរភារ:កិច្ច នឹងតែងតាំងមុខតំណែងស្នងការនគរបាលខេត្តព្រះវិហារថ្មី ក្រោមអធិបតី នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ បានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលខេត្តព្រះវិហារ ដោយ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ត្រូវបានតែងតាំងជំនួសលោក យិន ចំណាន ដែលត្រូវទៅកាន់តំណែងជាស្នងការនគរបាល ខេត្តរតនគិរីវិញ ខណៈស្នងការនគរបាលខេត្តរតនគិរី ឧត្តមសេនីយ៍ទោ ងួន គឿន ត្រូវចូលនិវត្តន៍នោះ។

   ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធកងកម្លាំងប្រដាប់ទាំង៣ប្រភេទ ក៏ដូចមន្ត្រីជំនាញជាច្រើននាក់ផងដែរ៕ដោយ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print