អ៊ិន ច័ន្ទរតនា វិលរកសិល្បៈភ្លាមបញ្ចេញបទថ្មីភ្លែត

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង និងសម្តែង លោក អ៊ិន ច័ន្ទរតនា ដែលបាត់មុខពីសិល្បៈមួយរយៈពេលខ្លីក្រោយមរណភាពរបស់ម្តាយនោះ បានលេចមុខជាថ្មីក្នុងការងារសិល្បៈ ។ វិលចូលវិញភ្លាមតារាប្រុសរូបនេះ ទទួលបានការងារថ្មីជាបន្តបន្ទាប់ ពិសេសក្រោយពេលលោកចេញបទចម្រៀងថ្មីគឺបទ គ្មានអ្នកទីបី ។

អ៊ិន ច័ន្ទរតនា អតីតបេក្ខជនឆ្នើមក្នុងកម្មវិធីផ្កាយរះក្នុងសួនឆ្នាំ២០១៤នោះក៏បានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មមរតកមេឌា ។ ការប្រកាសចេញមុខច្រៀងក្នុងផលិតកម្មថ្មីនេះក្រោយពីលោកបានផ្អាកការងារសិល្បៈមួយរយៈពេលកន្លងមក ។

តារារូបនេះបញ្ជាក់ថា វិលរកការងារសិល្បៈលោកទទួលបានឱកាសចេញថតភាពយន្ត កម្មវិធីទូរទស្សន៍មួយចំនួន ពិសេសលោកបានបញ្ចេញស្នាដៃបទចម្រៀងថ្មីផ្ទាល់ខ្លួនបន្ថែមក្នុងផលិតកម្មថ្មីគឺបទ គ្មានអ្នកទីបី ដែលកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកគាំទ្រ ។ តារារូបនេះបញ្ជាក់ដែរថា ការងារមិនមមាញឹកខ្លាំងប៉ុន្តែហាក់មានសន្ទុះជាងឆ្នាំមុន ។

លោកថា កន្លងមកលោកបានផ្អាកការងារសិល្បៈមួយចំនួន ដើម្បីមើលថែម្តាយដែលមានជំងឺ រហូតដល់ត្រូវរៀចំកម្មវិធីបុណ្យសពម្តាយហើយជាច្រើនខែទើបលោកសម្រេចចិត្តបង្ហាញមុខជាថ្មី ។ តារារូបនេះបញ្ជាក់ថាការសម្រេចចិត្តចូលច្រៀងក្នុងផលិតកម្មមរតកមេឌៀគឺក្រោយពីការផ្តល់ឱកាស ពីអ្នកគ្រប់គ្រង និងមើលឃើញពីសមត្ថភាពច្រៀងរបស់លោកផងដែរ ។

ក្រៅពីបទចម្រៀងថ្មីលើកដំបូងក្នុងផលិតកម្មនេះលោកក៏នឹងត្រៀមបញ្ចេញស្នាដៃបទចម្រៀងថ្មីៗជាបន្តពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ ។ លោករំពឹងថាបទចម្រៀងថ្មីៗរបស់លោកនឹងទទួលបានការគាំទ្រច្រើនថែមទៀតពីទស្សនិកជន ។

លោករំពឹងដែរថាការវិលរកការងារសិល្បៈជាថ្មីនេះ ក៏នឹងនាំមកនូវឱកាសការងារថ្មីៗជាច្រើនទៀតពីផលិតករនានាជាក់ជាមិនខាន៕ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print