ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មាន ប្រសាសន៍ថា យើងរៀនសូត្រពីប្រវត្តិសាស្រ្ត ដើម្បីខិតកសាងប្រទេសជាតិអោយបានល្អ។ អ្វីដែលធ្វើអោយកម្ពុជាយើងរឹងមាំ និងកាន់តែរីកចម្រើនរុងរឿងទៅមុខ “គឺសន្តិភាព, ឯករាជភាព និងបូរណភាពទឹកដី” ដែលយើងដាច់ខាតមិនត្រូវយកទៅដូរនឹងថ្នូរអ្វីមួយនោះឡើយ។
សម្តេចតេជោបន្តថា កម្ពុជាទម្រាំមានថ្ងៃនេះ គឺបានឆ្លងកាត់ឧបសគ្គ និងការលំបាកខ្លាំងណាស់ ដូច្នេះយើងមិនត្រូវបណ្តោយអោយជនអគតិទាំងឡាយណា មកបំផ្លិចផ្លាញសេចក្តីសុខរបស់កម្ពុជាបានតទៅទៀតជាដាច់ខាត។
អរគុណបងប្អូនជនរួមជាតិ ដែលផ្តល់នូវទំនុកចិត្ត ភាពជឿជាក់ និងការគាំទ្រចំពោះខ្ញុំក្នុងការដឹកនាំប្រទេសអោយកាន់តែរីកចម្រើនទៅមុខ។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍៕
...