សមត្ថកិច្ចម្នាក់មានវិបត្តគ្រួសារមកលោតទឹកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចម្នាក់ដោយសារមានវិបត្តគ្រួសារបានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាសម្លាប់ខ្លួនតែត្រូវបានអ្នកនេសាទជួយសង្គ្រោះទាន់ពេល ។

ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើលកើតឡើងនៅម៉ោងជាង៣ រសៀលទី០៨ ខែកុម្ភះ ឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វាថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរសដែលប៉ងលោតទឹកសម្លាប់ខ្លួនមានឈ្មោះ សុខ គន្ធារ៉ាអាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៥០៤ភូមិតាងួនសង្កាត់កាកាប១ខណ្ឌពោធិសែនជ័យ ។

បើតាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា ខ្លួនមានវិបត្តក្នុងគ្រួសារ ដោះស្រាយមិនចេញហើយមុនពេលកើតហេតុបានឈ្លោះគ្នាប្តីប្រពន្ធខ្លួនក៏ជិះកង់បីក្នុងតំលៃ១៧០០០រៀលមកស្ពានជ្រោយចង្វាដើម្បីលោតទឹក
បញ្ចប់ជីវិតតែមិននឹកស្មានបងប្អូនខ្មែរឥស្លាមជួយស្រង់បែបនេះសោះ។
ក្រោយកើតហេតុជនរងគ្រោះត្រូវសមត្ថកិច្ចការពារគោលដៅស្ពានសាកសួរនិងណែនាំថ្ងៃក្រោយកុំអោយគិតខ្លីបែបនេះទៀតរួចទាក់ទងទៅក្រុមគ្រួសារអោយមកយកត្រលប់ទៅផ្ទះវិញ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print