​ តារាចម្រៀង ឃុង ឃុយ ឈរ​ឈ្មោះជាតំណាងរាស្រ្ត​ នៅខេត្តសុរិន្ទ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងសំនៀងរដឺនប្រចាំផលិតកម្មថោន លោក ឃុង ឃុយបានក្លាយជាបេក្ខជនតំណាងរាស្ត្រនៅខេត្តសុរិន្ទ របស់គណបក្សមួយ​ នៅក្នុងប្រទេសថៃ។ ដំណឹងនេះទទួលបានការអបអរសាទរខ្លាំងពីអ្នកគាំទ្ររបស់លោកទាំងនៅប្រទេសថៃ និងកម្ពុជា។
​ម្ចាស់បទ”ពាក់អាវមិនដែលឃើញដោះ” ដ៏ល្បីល្បាញនោះបានជាប់ឈរឈ្មោះជាតំណាងរាស្ត្រប្រចាំខេត្ត សុរិន្ទក្នុងគណបក្ស Thai Free Party ។ នេះជាប្រវត្ថិសាស្ត្រហើយដែលសិល្បករខ្មែរសុរិនឈរឈ្មោះជាតំណាងរាស្រ្តនៅប្រទេសថៃ ហើយក៏ជាលើកទី១ដែរដែល ខ្សែរាជវង្សថៃ ម្ចាស់ក្សត្រី ឧបុលរតនា រជ្ជកញ្ញា ដែលត្រូវជាបងស្រីរបស់ស្តេចថៃ មហា ​វិជ្ជរ៉ា​ឡុងកន នឹងធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃសម្រាប់ការបោះឆ្នោតនាថ្ងៃ ទី២៤ ខែមីនា ខាងមុខ ដែលវាជារឿងនឹកស្មានមិនដល់នៅក្នុងប្រវត្តិសាស្ត្រនៃនយោបាយថៃ។
​គួរបញ្ជាក់ដែរថាខេត្តសុរិន្ទគឺជាអតីតទឹកដីរបស់កម្ពុជាដែលមានប្រជាជនខ្មែរស់នៅ និងជាខេត្តដែលសម្បូរទៅដោយសត្វដំរីរស់នៅ។ ប្រជាជនខ្មែរសុរិន្ទនៅតែបន្តរក្សាប្រពៃណីទំនៀមទម្លាប់ និងការរស់នៅ បូករួមទាំងការប្រើប្រាស់ភាសាក្នុងការទំនាក់ទំនងផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print