រថយន្ត​ Mercedes Benz​ សង្ស័យ​អន់ចិត្ត​នឹងម្ចាស់ដេីរយប់ជ្រៅពេក បោលបុករបាំងចែកទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ បុរសមាឌធំម្នាក់ រួមនិងមិត្តភ័ក្ត្រម្នាក់ទៀត បានបើករថយន្ត Mercedes Benz Ml350 4matic បើកក្នុងល្បឿនលឿន ហើយបានជ្រុលចង្តូតទៅបុកទ្រូងផ្លូវបាក់អស់១កង់ រីឯរថយន្តផ្ទុះពោងសុវត្ថិភាពក្នុងរថយន្ត​ និងរងការខូចខាតផ្នែកខាងមុខ ចំហៀងខាងឆ្វេងយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយនេះបានកើងឡើងនៅវេលាម៉ោង០២និង២៥នាទី ឈានចូលថ្ងៃទី០៩ ខែកុម្ភៈ​ ឆ្នាំ២០១៩ (ត្រង់ចំណុចទល់មុខស្ថានទូតវៀតណាម) លេីកំណាត់ផ្លូវព្រះមុនីវង្ស​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសមាឌធំម្នាក់​ រួមដំណើរដោយបុរសម្នាក់ទៀត បានបើករថយន្តមួយគ្រឿង ម៉ាក Mercedes Benz Ml350 4matic ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ​ 2AO-5452 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ​ព្រះមុនីវង្ស​ ទិសដៅពីជើងទៅត្បូង​ ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលចង្កូតទៅបុកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតអស់ចំនួន១កង់ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខ និងចំហៀងខាងឆ្វេងយ៉ាងដំណំផងដែរ តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។
ប្រភពបន្ថែម​ទៀតថា ភ្លាមនោះគេឃើញបុរសមាឌធំដែលជាអ្នកបើករថយន្ត និងបុរសម្នាក់ទៀតជាអ្នករួមដំណើរជាមួយ បានបើករថយន្តបន្តដំណេីរទៅមុខទៀត បានប្រហែល៧០ម៉ែត្រ​ ក៏បត់ឡេីងមកចតនៅមុខ​ធនាគារ​ PBC Back រួចចេញមក ដោយទុករថយន្តបង្កហេតុចោលនៅកន្លែងកើតហេតុ រួចប្រញាប់ប្រញាល់​គេចខ្លួន​ តែបានក្រុមសន្តិសុខរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមេីល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅសមត្តកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print