ខេត្តកំពង់ធំ ៖ ស្រ្តីម្នាក់ជិះម៉ូតូឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្នត្រូវរថយន្ត ហៃឡែនឌ័រ បុកពេញទំហ៊ឹងបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ១៩នឹង៤៥នាទីយប់ថ្ងៃ០៨ ខែកុម្ភ: ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចផ្លូវប្រសព្វសញ្ញាលេខបូក ស្ថិតនៅភូមិព្រៃតាហ៊ូ. សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមត្ថកិច្ចអោយដឹងថាសាកសពស្ត្រីរងគ្រោះមានឈ្មោះសុខ សុផល អាយុ ៤០ឆ្នាំមានទីលំនៅ ភូមិ/សង្កាត់កើតហេតុខាងលើ។ចំណែកតៃកុងរថយន្តចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា៖ មុនពេលកើតហេតុ ឃើញអ្នកបើករថយន្ត ហៃឡែនឌ័រ ពណ៌សរ ស្លាកលេខ2AD 7925 ចេញពីជើងទៅត្បូងក្នុងល្បឿនលឿន ហើយគេឃើញស្រ្តីម្នាក់ជិះម៉ូតូ ឌ្រីមសង់C,125ពណ៌ខ្មៅស្លាកលេខ កំពង់ធំ 1K 3177 បំរុងឆ្លងថ្នល់ ទិសដៅពីលិចទៅកើត សាក្សីបន្តទៀតថា: លុះដល់កន្លែងកើតហេតុស្រ្តីរងគ្រោះជិះម៉ូតូឆ្លងមិនមើលឆ្វេងស្តាំឆ្លងវឹង គួបផ្សំអ្នកបើកបររថយន្តមានល្បឿនលឿន ក៏បុកពេញទំហ៊ឹងបណ្តាលអោយស្រ្តីរងគ្រោះស្លាប់ភ្លាមៗយ៉ាងអាណោចអធ័មនៅកន្លែងកើតហេតុ ចំណែកតៃកុងររថយន្ត ដាក់មេប្រូចបាត់ស្រមោល។
វត្ថុតាងរថយន្តនិងម៉ូតូយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែនដើម្បីរងចាំធ្វើការដោះស្រាយនាពេលក្រោយ ចំណែកសាកសពស្រ្តីរងគ្រោះសាច់ញាត្តិយកទៅធ្វើបុណ្យទៅតាមប្រពៃណីយ៍៕ប៊ុនរិទ្ធី