សាលាដំបូងខេត្តពោធិ៍សាត់ឃុំខ្លួនពិរុទ្ធជនម្នាក់ បន្ទាប់ពីកម្លាំងនគរបាលចាប់ខ្លួនតាមអនុវត្តន៍ដីកា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីអនុវត្តន៍ច្បាប់នៃសាលាដំបូងខេត្តពោធិ៍សាត់ បានបញ្ជូនពិរុន្ធជនម្នាក់ទៅឃុំខ្លួនដោយជាប់ចោទពីបទៈ(ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ) កាលពីឆ្នាំ២០១០ កន្លងមកនេះ នេះបើតាមការបញ្ជាក់ពីលោក វរសេនីយ៍ឯក ម៉ូ លីដា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងដែរថា យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនពិរុទ្ធជន លេខ១៦ ចខ/១៩ ចុះទី២៣ ខែមករា ឆ្នាំ២០១៩ ចេញដោយលោក អុិត សម្ភស្ស ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តពោធិ៍សាត់ បញ្ជាកម្លាំងឲ្យអនុវត្តន៍ពិរុទ្ធជនឈ្មោះ នាគ សុរិន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទើបកម្លាំងអនុវត្តន៍ដីកាខាងលើនេះ នៅវេលាម៉ោង២ និង០៦នាទី រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចវាលស្បូវផ្ទះពិរុទ្ធជន ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង។

លោក អធិការបន្តទៀតថា ក្នុងដីកានោះពិរុទ្ធជន(នាគ សុរិន) ជាប់ចោទពីបទៈ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ ដែលបានប្រព្រិត្តឡើងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១០ ស្ថិតនៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយជនជាប់ចោទអវត្តមាននាពេលសវនាការ ហើយបានគេចខ្លួនត្រូវបានតុលាកាដាក់ពន្ធនាគារកំណត់ ១០ឆ្នាំគត់ ដោយគ្មានព្យួទោស៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print