ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​នឹង​ជំរុញ​ការ​វិនិយោគ​មក​កម្ពុជា​

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​ William​ A.​ Heidt​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ប្រចាំ​ កម្ពុជា​បាន​បង្ហាញ​អំពី​ការ​រីក​ចម្រើន​លើ​ គ្រប់​វិស័យ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​តាម​រយៈ​ការ​អភិវឌ្ឍ​រីក​ចម្រើន​នេះ​សហរដ្ឋអាមេរិក​សង្ឃឹមថានឹង​ជំរុញ​ការ​វិនិយោគ​មក​កម្ពុជា​ ឱ្យ​បាន​ច្រើន​ទៀត​នា​ពេល​អនាគត​។​

se

​លោក​ឧបនាយករដ្ឋមន្ដ្រី​ ហោ​ ណាំ​ហុង​ រដ្ឋមន្ដ្រី​ការ​បរទេស​និង​សហប្រតិបត្ដិការ​អន្ដរជាតិ​បាន​ថ្លែង​ដូច្នេះ​ប្រាប់​ក្រុម​អ្នក​ យក​ព័ត៌មាន​បន្ទាប់​ពី​លោក​បាន​អនុញ្ញាត​ ឱ្យ​លោក​ William​ A.Heidt​ ឯកអគ្គ​រដ្ឋ​ ទូត​ថ្មី​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ចូល​ជួប​សម្ដែង​ការ​គួរសម​កាលពី​ព្រឹក​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ទីស្ដីការក្រសួង​។​ លោក​ឧបនាយករដ្ឋមន្ដ្រី​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ជំនួយ​របស់​សហរដ្ឋអាមេរិក​មក​កាន់​កម្ពុជា​ ពិសេស​លើ​វិស័យ​សុខា​ ភិ​បាល​ វិស័យ​អប់រំ​។​ល​។​ និង​កិច្ច​សហ​ ប្រតិបត្ដិការ​ល្អ​លើ​វិស័យ​យោធា​នា​ពេល​កន្លង​មក​។​

​លោក​ក៏​បាន​ពន្យល់​ដល់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​អំពី​សភាពការណ៍​កន្លង​មក​នៅ​កម្ពុជា​ដូច​ជា​ការ​ដែល​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បោះ​ ឆ្នោត​ដក​តំណែង​លោក​ កឹ​ម​ សុខា​ ពី​អនុ​ ប្រធាន​ទី​មួយ​រដ្ឋសភា​ដោយ​ លោក​ កឹ​ម​ សុខា​ ប្រើ​តួនាទី​នេះ​មួលបង្កាច់​រាជរ​ដ្ឋា​ភិ​ បាល​គ្រប់​ទិស​ទី​ទាំងអស់​ទាំង​ក្នុង​និង​ក្រៅ​ ប្រទេស​។​ ចំពោះ​ករណី​ហិង្សា​លើ​អ្នក​ តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ ពីរ​រូប​នោះ​រដ្ឋសភា​និង​រាជរដ្ឋាភិបាល​ កម្ពុជា​បាន​ផ្ដន្ទាទោស​យ៉ាង​ម៉ឺងម៉ាត់​បំផុត​អំពី​អំពើ​ហិង្សា​នេះ​។​ សម្រាប់​ករណី​តុលា​ ការ​កាត់ទោស​លោក​ សម​ រ​ង្ស៊ី​ គឺ​លោក​ បាន​បរិហារកេរ្ដិ៍​ខ្ញុំ​ហើយ​ករណី​នេះ​គឺ​គ្រាន់​ តែ​ពិន័យ​ជា​ប្រាក់​តែ​ប៉ុណ្ណោះ​ ប៉ុន្ដែ​ការ​ញុះ​ ញ​ង់​មតិ​រាប់រយ​នាក់​តាម​ក្រមព្រហ្មទណ្ឌ​គឺ​ត្រូវ​មានទោស​នេះ​ជា​ច្បាប់​ព្រោះ​នេះ​ជា​ប្រទេស​នីតិរដ្ឋ​ដែល​កម្ពុជា​ត្រូវ​តែ​គោរព​ច្បាប់រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​។​

​លោក​ឧបនាយករដ្ឋមន្ដ្រី​បន្ដ​ថា​ ករណី​ លោក​ សម​ រ​ង្ស៊ី​ នេះ​គឺ​ខ្ញុំ​បាន​ទុក​ច្រក​ បើកចំហ​ដោយ​មួយ​អាទិត្យ​មុន​នេះ​មាន​អ្នក​ជិត​ស្និទ្ធ​ជាមួយ​លោក​ សម​ រ​ង្ស៊ី​ សួរ​ ទៅ​លោក​ សម​ រ​ង្ស៊ី​ ថា​តើ​លោក​អាច​ធ្វើ​ លិខិត​សុំ​ទោស​លោក​ឧបនាយករដ្ឋមន្ដ្រី​ ហោ​ ណាំ​ហុង​ ដែរ​ឬ​យ៉ាងណា​នោះ​។​

​លោក​ សម​ រ​ង្ស៊ី​ មិន​គ្រាន់តែ​មិន​ ឆ្លើយ​ថែម​ទាំង​ថា​ ឱ្យ​ខ្ញុំ​សុំ​ទោស​អ្នក​ដែល​ ស្លាប់​ក្នុង​របប​ខ្មែរក្រហម​ថែម​ទៀត​។​ នេះ​ជា​ពាក្យ​សម្ដី​ព្រហើនកោងកាច​ខ្លាំង​ ណាស់​ដែល​ត្រូវ​តែ​ខ្ញុំ​សុំ​ឱ្យ​អនុវត្ដ​សាល​ ដីកា​របស់​តុលាការ​ឧទ្ធរណ៍​។​

​លោក​ឯកអគ្គរដ្ឋទូត​ថ្មី​សហរដ្ឋ​អា​មេ​ រិ​ក​ក៏​បាន​ស្នើ​ឱ្យ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា​ ធានា​កុំឱ្យ​មាន​អំពើ​ហិង្សា​លើ​អ្នកតំណាង​ រាស្ដ្រ​បក្ស​ប្រឆាំង​ដែល​កិច្ចការ​នេះ​លោក​ ហោ​ ណាំ​ហុង​ ថ្លែង​ថា​ នេះ​បញ្ហា​ធម្មតា​ ដែល​យើង​បាន​ធានា​រួច​មក​ហើយ​សូ​ម្បី​ តែ​ប្រជាជន​ធម្មតា​ក៏​ដោយ​ក៏​មិនកើត​ មាន​ដែរ​។​ជាមួយ​នេះ​កម្ពុជា​នៅ​តែ​ប្រកាន់​ យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ៕​

se (1)

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print