នារីរូបស្រស់ម្នាក់ស្រវឹងស្រាជោកជាំបើករថយន្ដទៅបុករថយន្តគេ នៅពីមុខពេញទំហឹងបណ្ដាលឲ្យហោះទៅបុកនិងបង្គោលភ្លើងបាក់១ដើម

ចែករំលែក៖

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ស្រវឹងស្រាេជាកជាំ បានបើករថយន្ដទៅបុកនិងរថយន្ដព្រូសពីក្រោយពេញទំហឹងបណ្ដាលឲ្យហោះឡើងលើឃឿនផ្លូវបុកបង្គោលភ្លើងបាក់១ដើម ឯរថយន្ដរងការខូចខាតយ៉ាងដំណំ ។ ចំណែករថយន្ដបង្កព្យាយាមរត់គេច តែត្រូវខាងកម្លាំងនគរបាលសង្កាត់ដង្កោឃាត់បាន ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី០៩ ខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំនុចកន្លែងផលិតស្រាបៀរកម្ពុជា សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា៖ មុខពេលកើតហេតុគេឃើញនារីរូបស្រស់ម្នាក់ស្រវឹងស្រាជោកជាំបើករថយន្ដម៉ាកព្រូសពណ៌សរ ពាក់ស្លាកលេខភ្នំពេញ2AB-2880 ធ្វើដំណើរទិសដៅពីត្បូងមកជើងក្នុងល្បឿនដូចហោះ ខណះពេលមកដល់និងចំនុចកើតហេតុក៏មានរថយន្ដមួយគ្រឿងម៉ាកព្រូស ពណ៌សរដូចគ្នាពាក់ស្លាកលេខភ្នំពេញ2AS-6205 នៅពីមុខក៏បើកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្ដរងគ្រោះហោះឡើងលើឃឿនផ្លូវទៅបុកនិងបង្គោលភ្លើងបាក់១ដើម បណ្ដាលឲ្យរងរបួសម្នាក់ ឯរថយន្ដរងការខូចខាតយ៉ាងដំណំ ជនបង្កព្យាយាមបើករត់គេចមកដល់និងសាលាសង្កាត់ដង្កោ ត្រូវខាងកម្លាំងនគរបាលសង្កាត់ដង្កោស្ទាក់ចាប់បាននៅ តាមបណ្ដាយផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ក្រោយពេលកើតហេតុ សមត្តកិច្ចបានឃាត់ខ្លួនជនបង្កឲ្យចុះពីលើរថយន្ដរួចនាំទៅសាកសួរនុងធ្វើសំណុំរឿង ចំណែកឯរថយន្ដទាំង២គ្រឿងសមត្តកិច្ចយកទៅរក្សាទុកឯអធិការដ្ឋានការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំភាគីទាំង២ដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print