មនុស្សប្រុសស្រី៤នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់មួយរបួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តកំពងធំ៖ បុរសចំណាស់ម្នាក់ស្លាប់និងប្រុសស្រី៣នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកនិងម៉ូតូបើកបរឆ្លងកាត់ផ្លូវ ព្រមទាំងខូចខាតម៉ូតូ០១គ្រឿង កាលពីវេលាម៉ោង១៧និង៥៧នាទីថ្ងៃសៅរ៍ ០៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ​០៦ ចន្លោះគីឡូម៉ែត្រលេខ១៣៧-១៣៨ ភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថា ម៉ូតូហុងដាវេវ ពណ៌ក្រហម ផ្លាកលេខស្វាយរៀង1C.1197(បើកបរឆ្លងកាត់ផ្លូវពីកើតទៅលិច) ដោយឈ្មោះ ជួន.ឃន ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរ កសិករ នៅភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរចំនួន០៣នាក់

    ១-ឈ្មោះ ហ៊ិន.ណាក ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរ កសិករ (ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)។

    ២-ឈ្មោះ ឌុល.គាវ ភេទប្រុស អាយុ០៧ឆ្នាំ មុខរបរសិស្ស (របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។

   ៣-ឈ្មោះ ឌុល.ពេត ភេទប្រុស អាយុ០៣ឆ្នាំ (របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។ អ្នកទាំងបីនៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ។

    ចំណែក រថយន្តម៉ាកនីសាន់ ពណ៌ស ផ្លាកលេខកំពង់ចាម3A.0828(បើកបរទឹសដៅពីត្បូងទៅជើង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

    ក្រោយកើតហេតុសមត្ថកិច្ចបានអោយដឹងថា (មូលហេតុបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន) បន្ទាប់មកបានចុះវាស់វែងធ្វើកំណត់ហេតុ បញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ និងប្រមូល វត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុករងចាំដោះស្រាយគ្នាជាក្រោយ  ចំណែកសាកសពត្រូវបានសាច់ញាតិនិងក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕​ប៊ុនរិទ្ធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print