សមត្ថកិច្ចថៃចាប់ពលករខ្មែរ ខណៈយកសត្វឆ្កែធ្វើម្ហូបដើម្បីដាក់ទោស

ចែករំលែក៖

ប្រទេសថៃៈ​ ពលករខ្មែរម្នាក់បំរើការងារនៅក្នុងប្រទេសថៃត្រូវសមត្ថកិច្ចថៃចាប់ខ្លួនពីបទធ្វើឆ្កែជាអាហារ ខុសច្បាប់ ខណៈដែលពលករខ្មែររូបនោះបានយកឆ្កែមួយក្បាលបម្រុងធ្វើម្ហូប ។

ការចាប់ខ្លួនពលករខ្មែរមានឈ្មោះ បេះ ណូរី ភេទប្រុសអាយុ50ឆ្នាំ សមត្ថកិច្ចថៃធ្វើឡើងកាលពី
ថ្ងៃទី០៩,ខែកុម្ភះ,ឆ្នាំ២០១៩បនៅខេត្តឈុនបុរី ប្រទេសថៃ។

បើតាមសេចក្តីរាយការណ៍ពីប្រទេសថៃឱ្យដឹងថា សមត្ថកិច្ចថៃចាប់ខ្លួនពលករខ្មែរដែលសម្លាប់សត្វឆ្កែធ្វើអាហារ អនុវត្ត តាមបណ្តឹងរបស់ប្រជាជនថៃដែលបានខឹងសម្បារមកលើពលករខ្មែររូបនេះសម្លាប់សត្វឆ្កែធ្វើជាម្ហូបអាហារ ដែលប្រជាជនថៃចាត់ទុកថាជាអំពើស្អប់ខ្ពើម។ជុំវិញញបញ្ហានេះគេមិនដឹងថា ប្រទេសថៃមានច្បាប់ហាមឃាត់សម្លាប់សត្វឆ្កែធ្វើម្ហូបមានទោសបែបណានៅឡើយនោះទេ៕សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print