សមត្ថកិច្ចឃាត់ខ្លួនជនកំណាចម្នាក់នេះបានជាប្តីប្រើហឹង្សាយកអង្រែនិងដងចបវាយប្រពន្ធរហូតស្លាប់

ចែករំលែក៖

ខេត្តក្រចេះ៖ បុរសកំណាចជាប្តីវ័យក្មេងម្នាក់ ត្រូវបាននគរបាលស្រុកសំបូរ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចាប់ខ្លួន ក្រោយពីជនម្នាក់នេះបានធ្វើសកម្មភាពហិង្សាយកអង្រែបុកគ្រឿង និងដងចប វាយសម្លាប់ទៅលើ ស្រ្តីជាប្រពន្ធ ដែលមានវ័យចាស់ជាងខ្លួន បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមដោយសារតែភ្លើងប្រចណ្ឌ។

    អំពើហឹង្សារហូតបង្កអោយមានមនុស្សស្លាប់នេះ បានកើតឡើងនៅថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតនៅភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ស្រ្តីរងគ្រោះជាប្រពន្ធ​ឈ្មោះអែប ពៅ អាយុ៥០ឆ្នាំ ចំណែកឯបុរសដៃដល់ជាឈ្មោះ ឈីន សុឃាប អាយុ៣៣ឆ្នាំ។

អធិការនគរបាលស្រុកសំបូរ លោកវរសេនីយ៍ឯក ប៊ុន ឈឿន បានថ្លែងប្រាប់ឲ្យដឹងថា៖ ជនដៃដល់បានរករឿងទំនាស់ជាមួយស្រ្តីរងគ្រោះជាប្រពន្ឋ ដោយសាររូបគេប្រចណ្ឌប្រពន្ឋ ខ្លួនជាមួយនិងបងជីដូនមួយ ។ លោកអធិការបានបញ្ជាក់ថា ស្រ្តីរងគ្រោះត្រូវរងការវាយចំក្បាល និងរាងកាយជាមួយនិងអង្រែ ព្រមទាំងដងចប។លោកបន្តថា ក្រោយការទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗ កម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនកំណាចម្នាក់នេះបានភ្លាមៗ នាំខ្លួនមកធ្វើកំណត់ហេតុស្តាប់ចម្លើយ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីទៅសាលាដំបូងខេត្ត៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print