លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំកម្លាំងសហការជាមួយស្ថាប័ន៤ទៀតចុះជួយស្តារស្ទឹងស្វាយចេក ប្រវែង ៩៥០ម៉ែត្រ (យកស្មៅផ្សេងៗ និងកំប្លោកចេញពីស្ទឹង)

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖នាថ្ងៃអាទិត្យ ០៦កើត ខែមាឃ ឆ្នាំច សំរឹទិ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៩ ដោយទទួលបានសេចក្តីណែនាំ និងសំណូមពររបស់លោក សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងជាច្រើននាក់ រួមសហការជាមួយកម្លាំងកងពលតូចថ្មើជើងលេខ៥១ កម្លាំងនគរបាលខេត្ត កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត និងមន្ត្រីអាជ្ញាធរស្រុកស្វាយចេក ដែលប្រើប្រាស់កម្លាំងសរុបទាំង០៥ ស្ថាប័នចំនួនជាង ២.០០០នាក់ ចុះជួយស្តារស្ទឹងស្វាយចេក ប្រវែង ៩៥០ម៉ែត្រ (យកស្មៅផ្សេងៗ និងកំប្លោកចេញពីស្ទឹង) ដែលស្ថិតនៅក្នុងឃុំរលួស និងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រសាសន៍ថា ការស្តារស្ទឹងខាងលើ គឺដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋទូទាំងស្រុកស្វាយចេកទាំងមូល ដើម្បីយកទឹកទៅប្រើប្រាស់តាមតម្រូវការផ្សេងៗរបស់ពួកគាត់ផងដែរ៕

...

ដោយ៖ ហុឹម សសម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print