ឃើញ​នាង​គ​នៅផ្ទះ​ម្នាក់ឯង​ចូល​ទៅ​ចាប់​ដាល់​មួយ​ដៃ​ឲ្យ​របួស​រួច​ចាប់រំលោភ​រហូត​បាន​សម្រេច​

ចែករំលែក៖

​ខេត្តកណ្តាល៖​ ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់​ប្រទះ​ឃើញ​នាង​គ​ដែល​មាន​លំនៅ​ដ្ឋា​ន​ជិត​គ្នា​នៅផ្ទះ​ម្នាក់ឯង​ ក៏​ចូល​ទៅ​ចាប់រំលោភ​ជា​បន្តបន្ទាប់​ចំនួន​២​លើក​ ហើយ​លើក​ទី​៣​ចាប់​នាង​វាយ​ឲ្យ​របួស​រំលោភ​រហូត​បាន​សម្រេច​ម្តងទៀត​ ពេល​កំពុង​ធ្វើ​សកម្មភាព​រំលោភ​នាង​គជា​លើក​ទី​៣​នេះ​ ស្ត្រី​ជា​ម្តាយ​នារី​រង​គ្រោះ​មក​ទាន់​ចាប់ខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​ កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​

20151207213209

​ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​ កាលពី​វេលា​ម៉ោង​១៩​ និង​៤៩​នាទី​ ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ គ្រា​ដែល​កំពុង​ធ្វើ​សកម្មភាព​រំលោភ​នារី​រង​គ្រោះ​នៅ​គុ​ម្ភ​ព្រៃ​ខាងក្រោយ​ផ្ទះ​ ស្ថិត​ក្នុងភូមិ​ព្រែក​ខ្នាច​ ឃុំ​លើក​ដែក​ ស្រុក​កោះធំ​ ។​

​អធិការ​នគរបាល​ស្រុក​កោះធំ​លោក​វរសេនីយ៍ត្រី​ ឈឿ​ន​ ប៊ុ​ន​ឆ​ន​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​មានឈ្មោះ​ មាម​ ស៊ា​ ភេទ​ ប្រុស​ អាយុ​១៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជា​កសិករ​ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ខ្នាច​ ឃុំ​លើក​ដែក​ស្រុក​កោះធំ​ ។​ ជនសង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​ចាប់​នារី​រង​គ្រោះ​ឈ្មោះ​ ថ​ ធ​.​ត​ អាយុ​២៣​ឆ្នាំ​ ជា​មនុស្ស​គ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជា​កសិករ​ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ រំលោភ​សេពសន្ថវៈ​ចំនួន​៣​លើក​ បាន​សម្រេច​២​លើក​ ។​

​លោក​វរសេនីយ៍ត្រី​ ឈឿ​ន​ ប៊ុ​ន​ឆ​ន​ បាន​បន្ត​ថា​ លើក​ទី​១​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់​នារី​រង​គ្រោះ​រំលោភ​សេពសន្ថវៈ​នៅ​ត្រង់​ចំណុច​ផ្ទះ​នារី​រង​គ្រោះ​ បាន​សម្រេច​១​លើក​ កាលពី​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​ លុះ​មក​ដល់​ថ្ងៃ​ទី​៤​ ខែ​ឆ្នាំ​ដដែល​ជនសង្ស័យ​បាន​លប​មក​ចាប់​នារី​រង​គ្រោះ​នៅ​ក្រោមផ្ទះ​សម្រុង​ធ្វើ​សកម្មភាព​រំលោភ​ម្តងទៀត​ តែ​មិន​បាន​សម្រេច​ដោយសារ​នារី​រង​គ្រោះ​រើបម្រះ​រួច​ ។​

​លោក​អធិការ​បាន​បន្ត​ទៀត​ថា​ ចុង​ក្រោយ​លើក​ទី​៣​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​វាយ​នារី​រង​គ្រោះ​ រួច​ចាប់រំលោភ​សេពសន្ថវៈ​ រហូត​បាន​សម្រេច​ម្តងទៀត​នៅ​វេលា​ម៉ោង​ប្រមាណ​១៥​ និង​១០​នាទី​ ត្រង់​ចំណុច​គុ​ម្ភ​ព្រៃ​ខាងក្រោយ​ផ្ទះ​នារី​រង​គ្រោះ​ គ្រា​ដែល​នាង​កំពុង​អង្គុយ​លេង​ម្នាក់ឯង​ ។​ គ្រា​ដែល​ធ្វើ​សកម្មភាព​នោះ​ស្ត្រី​ជា​ម្តាយ​នារី​រង​គ្រោះ​ដើរទៅ​ទាន់​ ក៏​ចាប់ខ្លួន​ជនសង្ស័យ​យក​ទៅ​ផ្ទះ​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​

​ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ មាម​ ស៊ា​ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​នគរបាល​ថា​ រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់​នារី​រង​គ្រោះ​រំលោភ​ជា​បន្តបន្ទាប់​ចំនួន​៣​លើក​ តែ​បាន​សម្រេច​តែ​ពី​លើក​នោះ​ទេ​ ៕​

20151207213210

...

ដោយ៖ ស្អាង​ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print