បើកម៉ូតូវ៉ាជែងរថយន្ដនៅខាងមុខគេចមិនផុតបុករថយន្ដមួយគ្រឿងទៀត បើកបញ្ច្រាសទិសគ្នាបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់បើកបរម៉ូតូបន្ថែមល្បឿនវ៉ាជែងរថយន្ដបើកស្របទិសគ្នានៅខាង តែវ៉ាមិនផុតបានបុកជាមួយរថយន្ដមួយគ្រឿងទៀតបើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នករួមដំណើរជាមួយរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីថ្ងៃទីសៅរ៍ ទី៩ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង១៥និង១០នាទី លើកំណាត់ផ្លូវលេខ២០បេ ស្ថិតក្នុងភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ  អឿន សំអាត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បើកបរម៉ូតូម៉ាកហុងដាវ៉េវ ធុនសេ១០ ពណ៌ខ្មៅ គ្មានស្លាកលេខ មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ អឿន អែម ភេទប្រុស អាយុ២០ឆ្នាំ(រងរបួសធ្ងន់) ។ ជនរងគ្រោះទាំង២នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅភូមិពោធិ៍ដុះ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែកភាគីខាងរថយន្ដម៉ាកសាំយ៉ុង ប្រភេទទេសចរណ៍ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2H-7981 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០បេ ក្នុងទិសដៅពីត្បូងទៅជើងដោយមានអ្នករួមដំណើរជាមួយម្នាក់ផងដែរ លុះបើកមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានបន្ថែមល្បឿនវ៉ាជែងរថយន្ដមួយគ្រឿងបើកស្របទិសគ្នានៅខាងមុខ តែវ៉ាមិនផុតក៏បានបុករថយន្ដម៉ាកសាំយ៉ុងមួយគ្រឿងទៀត បើកបរក្នុងទិសដៅច្រាស់គ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នករួមដំណើរពីក្រោយរងរបួសធ្ងន់ ។ ដោយឡែកអ្នកបើកបររថយន្ដបានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ដោយឡែករថយន្ដនិងម៉ូតូត្រូវបាននគរបាលជំនាញចរាចរណ៍ស្រុក ចុះធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print