ជិះម៉ូតូបុករថយន្តកំពុងលើកឈើស្លាប់ម្នាក់ របួសធ្ងន់ ២នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតនៅគ្រាបញ្ជូនទៅសង្រ្គោះ និងយុវវ័យប្រុសស្រីចំនួន ២នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុករថយន្តកំពុងលើកឈើ នៅលើកំណាត់ផ្លូវថ្នល់ជាតិ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ខាងលើ បានកើតឡើងនៅវេលាម៉ោង២ និង២៥នាទី រសៀលថ្ងៃច័ន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩០-៩១(តាំងយ៉) ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា គេឃើញមនុស្សចំនួន ៣នាក់ធ្វើណើររួមគ្នាដោយម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៏ខ្មៅ គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលបុករថយន្តដែលកំពុងលើកឈើម៉ាក ហុីយ៉ាន់ដាយ ពណ៏សលាយខៀវ កំពត 3A 0539 បណ្ដាលឲ្យស្លាប់ និងរងរបួសធ្ងន់រដូករណែលតែម្ដ។

ប្រភពព័ត៌មានខាងលើបន្តថា ជនរងរបួសធ្ងន់ឈ្មោះ សុខ ប៊ុយញេន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបរម៉ូតូ និងអ្នករួមដំណើរទី១ ឈ្មោះ ឈឿន មនោរា ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ(ធ្ងន់) និងទី២ ឈ្មោះ ចាន់ ថន ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ស្លាប់នៅពេលបញ្ជូនទៅសង្រ្គោះ បច្ចុប្បន្ន អ្នកទាំង ៣នាក់រស់នៅភូមិ.ឃុំកើតហេតុខាងលើ។

ប្រភពដដែលបន្តទៀតថា ភ្លាមៗនោះជនរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកស្រ្តីដែលស្លាប់បាត់បង់ជីវិតបានធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិ ដោយឡែក៖ អ្នកបើកបររថយន្តរត់គេចបាត់ វត្ថុតាងម៉ូតូ និងរថយន្តរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកវាលវែង រងចាំធ្វើការដោះស្រាយគ្នាជាក្រោយ៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print