ឃាត់ខ្លួន ២នាក់រួមទាំងវត្ថុតាងសង្ស័យគ្រឿងញៀន ៧កញ្ចប់ និងឧបករណ៍ផ្សេងទៀត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការនិទេសផ្ទល់ពីលោក តន់ សីហតេជៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក វរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំកម្លាំងជំនាញក្រោមឱវ៉ាត ចុះសហការជាមួយអាជ្ញាធរមូលដ្ឋានបង្រ្កាបករណីជួយដូរ និងរក្សាដោយខុសច្បាប់នូវសារធាតុញៀន ក្នុងកម្លាំងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដកហូតនូវវត្ថុតាង ឧបករណ៍ផ្សេងៗ និងសម្ភារៈមួយចំនួន ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង២០នាទី ព្រឹកថ្ងៃច័ន្ទ ៧កើតខែមាឃ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ញេប នៅ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះបត្តិ្របត្តិការប្រាប់ថា ក្នុងកិច្ចប្រត្តិបត្តិការខាងលើកម្លាំងឃាត់ខ្លួន ជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីជួយដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ២នាក់ ទី១ ម្ចាស់ផ្ទះដូចបានរាបរបខាងលើ និងទី២ ឈ្មោះ ចាន់ ធី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់។

ប្រភពខាងលើបន្តថា ក្នុងនោះកម្លាំងឆែកឆេរ និងរុករកឃើញវត្ថុតាង ឧបករណ៍ផ្សេងៗ និងសម្ភារៈរួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៧កញ្ចប់ តូចចំនួន ៣កញ្ចប់ និងធំចំនួន ៤កញ្ចប់ ថង់ផ្លាស្ទេចតូចៗសង្ស័យសម្រាប់ប្រើប្រាស់(ច្រកគ្រឿងញៀន)មួយចំនួន ឧបករណ៍ផ្សេងៗមានសម្បកដបទឹក ទុយយោ ដែកកេះ កាំបិត ដាវចំនួន ៥ដើម កាំភ្លើងកែច្នៃចំនួន ០១ដើម ទូរស័ព្ទដៃចំនួន ២គ្រឿង ស្លាកលេខម៉ូតូចំនួន ២សន្លឹក និងម៉ូតូចំនួន ១គ្រឿងទៀត។

ប្រភពដដែលបន្តទៀតថា ករណីនេះជនសង្ស័យទាំង ២នាក់រួមទាំងវត្ថុតាង ឧបករណ៍ពាក់ព័ន្ធផ្សេងៗ និងសម្ភារៈ បាននាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ មុននឹងបញ្ជូនបន្តទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print