ស្ត្រីពោះធំម្នាក់និងប្ដីរងរបួសធ្ងន់ ខណះជិះម៉ូតូឌុបគ្នាត្រូវរថយន្ដមិនស្គាល់ម៉ាកបើកកៀចូលក្រោមរថយន្ដកុងតឺន័រ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីពោះធំម្នាក់ រួមជាមួយប្ដីបានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ ក្រោយពីជិះម៉ូតូឌុបគ្នាត្រូវរថយន្ដមិនស្គាល់ម៉ាកបើកគៀឲ្យដួលអូសចូលក្រោមរថយន្ដកុងតឺន័រ កាលពីវេលាម៉ោង១២រំលងអាត្រធ្រា ឈានចូលថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ពេលកើតហេតុគេឃើញប្រុសស្រី២នាក់(ស្ត្រីពោះធំ និងប្ដី) បានជិះម៉ូតូម៉ាកសង់ឌ្រីមពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខភ្នំពេញ1FP-8279 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម ខណះពេលមកដល់ចំនុចកើតហេតុក៏មានរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាកបើកគៀពីក្រោយបណ្ដាលឲ្យម៉ូតូដួលអូសចូលពីក្រោមរថយន្ដកុងតឺន័រ ក្បាលពណ៌សរ ពាក់ស្លាកលេខភ្នំពេញ3D-2370 ដែលធ្វើដំណើរស្របគ្នា ហើយកិនម៉ូតូអូសប្រហែល៥ម៉ត្រ និងបណ្ដាលឲ្យរងការខូចខាត និងធ្វើឲ្យប្ដីប្រពន្ធទាំង២នាក់រងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print