ភ្នំពេញ៖ បទចម្រៀងថ្មីមួយបទរបស់លោក ថេណា ដែលមានចំណងជើងថា “អេម”ដែលបានបង្កប់ឃ្លោងឃ្លា រៀបរាប់ពីគូស្នេហ៍មួយគូ បានរួមរក្ស័គ្នាក្នុងបន្ទប់រៀននោះទទួលបានការរិះគន់ខ្លាំងពីសំណាក់មហាជន និងអ្នកសិល្បៈដូចគ្នា។ សង្កៀត្រចៀកនឹងខ្លឹមសារបទចម្រៀង លោករដ្ឋលេខធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចេញសាររិះគន់ដោយពាក្យសម្តីធ្ងន់ៗ។
“…យកនាងចូលថ្នាក់អោយនាងដោះខោអាវ យើងវ៉ៃប្រាវៗ នាងស្រែកខ្លាំងពេកវ៉ៃនាងច្រកបាវ អាយុ១៦ស្មានតែ៩០…”ជាទំនុកច្រៀងខ្លះក្នុងបទ”អេម”របស់ថេណា រួមទាំងដាកមម្រាមសម្រាប់ក្មេងអាយុក្រោម១៨ឆ្នាំចូលស្តាប់(18+)។ បទថ្មីរបស់តារាចម្រៀងរូបនេះបានក្លាយជាប្រធានបទថ្មីសម្រាប់មហាជនលើបណ្តាញសង្គមហ្វេសប៊ុកដែលភាគច្រើនបានបញ្ចេញសាររិះគន់មិនសំច្ចៃមាត់។
រិះគន់ព្រោះតែបទចម្រៀងRapនេះបានបង្កប់ដោយអត្ថន័យស្រើបស្រាលខ្លាំង ហើយក៏ស្របពេលដែលទិវានៃក្តីស្រលាញ់ខិតជិតចូលមកដល់ទៀតនោះបានធ្វើឲ្យខ្លឹមសារនៃបទនេះកាន់តែលេចចេញភាពចម្រូងចម្រាសច្រើន។ ទោះជាយ៉ាងណាបទចម្រៀងមួយនេះដែលថេណា បញ្ជាក់ថា ត្រឹមតែជាសិល្បៈនោះក៏ត្រូវបានលប់ចេញវិញផងដែរ។
ប្រធានសមាគមសិល្បករខ្មែរអ្នកនាងចន ច័ន្ទលក្ខិណា បានលើកឡើងដែរថាគឺជាការដែលមិនអាចទទួលយកបានដែលអត្ថន័យបទចម្រៀងបានយក រឿងអាម៉ាស់របស់មនុស្សស្រីមកច្រៀងបង្ហាញ។ អ្នកនាងថាមិនគួរយករឿងលើគ្រែរបស់ខ្លួននិង មនុស្សស្រីមកអួតជាសាធាណៈអោយគេដឹងថាខ្លួនពិតជាជាប់ចិត្តនិង និង ពូកែ នូវទង្វើសកម្មភាពបែបនោះរបស់មនុស្សស្រី ។ នាងថាវាគឺជា ច្បាប់ធម្មជាតិដែលបង្កើតមនុស្ស និង សត្វអោយមានតម្រេកតណ្ហា តែមនុស្សម្នាក់ៗគេមិននិយាយជាសាធារណះនោះទេ ព្រោះជារឿងកេរ្តិ៍ខ្មាស់របស់មនុស្សទាំងបីភេទ ។
ជាមួយគ្នានេះដែរលោក ថៃ នរៈសត្យា បានបញ្ចេញសារប្រតិកម្មតបទៅនឹងការបញ្ចេញបទចម្រៀងរបស់តារាចម្រៀងថេណាដោយលោកចោទជាសំណួរថាតើតារាចម្រៀងរូបនេះមានទស្សនៈយ៉ាងម៉េចហ្នឹង ដែលអាចបង្កើតគំនិតផលិតស្នាដៃរបៀបនេះ ?! លោកបន្តថាជាអ្នកនិពន្ធ ជាអ្នកចម្រៀង ជាអ្នកសិល្បៈ ជាសាធារណៈបុគ្គល គួរតែជាគម្រូល្អជាសាធារណៈជាពិសេស ចំពោះប្អូនៗយើងជំនាន់ក្រោយ ! តែនេះមិនអ៊ីចឹងទេ បែជាបន្ទាបបន្ថោកខ្លួនឲ្យក្លាយជាអ្នកបំពុល និងបំផ្លាញខ្លួនក្នុងវិស័យវប្បធម៌របស់ជាតិខ្លួនទៅវិញ ។
លោកថ្លែថា”មិនយល់ ! តើសង្ឃឹមមានអ្នកគាំទ្រភាពលីលានេះបានប៉ុន្មាននាក់ទៅហ្នឹង ? បើគ្រាន់តែងើបក្បាលមកត្រូវមហាជនសំពងយ៉ាងតំណំទៅហើយនោះ ! យករឿងដាក់ខ្លួនមែន…។ លោករដ្ឋលេខាធិការបានបន្តថាបើគាត់ហ៊ានពើងទ្រូង Rap អាសអាភាសជាសាធារណៈដូចនេះ លោកសូមដាក់បាល់មួយគ្រាប់នេះ ជូនសាធារណជនលោកមេត្តាចូលរួមដាក់ពិន្ទុតាមការគួរ ។
គួរបញ្ជាក់ដែរថា តារាចម្រៀងថេណាធ្លាប់ទទួលបានការគាំទ្រពីទស្សនិកជនជាច្រើនពិសេសក្រុមយុវវ័យតាមរយៈបទចម្រៀងថ្មី(Original Song) ដូចជាបទ”កង់សាគួរ” បទ”ពលី” បទ”ខុសជំនាន់” ជាដើម ដែលបទភាគច្រើនរបស់តារាចម្រៀងរូបនេះទទួលបានការចូលស្តាប់ក្នុងបណ្តាញសង្គមYouTube រាប់លានដង៕ ដោយ វឌ្ឍនា