វ័យក្មេងស្រីម្នាក់ប៉ងលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វាជាលើកទី២តែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ: ក្មេងស្រីម្នាក់បានវិចបង្វិចមកឈរលើស្ពានជ្រោយចង្វាប៉ងលោតទឹកសម្លាប់ខ្លួនជាលើកទី២ តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់ទាន់ យកមកសួរនាំទើបដឹងថាដោយសារម្តាយមីងស្តីបន្ទោសរឿង ដើរលេងដាច់យប់ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ជិត៥រសៀលថ្ងៃទី១១ខែកុម្ភ:ឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វាថ្មី ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា។

ក្មេងស្រីប៉ងលោតទឹកសម្លាប់ខ្លួនមានឈ្មោះ សួស​ ស្រីម៉ៅ អាយុ ១៧ឆ្នាំ រស់នៅផ្ទះជួលជាមួយម្តាយមីងនៅមុខហាងកាដូ ភូមិគៀន ឃ្លាំងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា មានស្រុកកំណើតនៅភូមិត្នោត ឃុំបន្ទាយមាស ស្រុកទូកមាស ខេត្តកំពត ។

បើតាមសមត្ថកិច្ចឲ្យដឹងថាក្មេងស្រីប៉ងលោតទឹកសម្លាប់ខ្លួននេះ កាលពីថ្ងៃទី១០ខែកុម្ភ:២០១៩ នាងបានមកលោតទឹកម្តងហើយនៅម៉ោង ១១ និង ៣០នាទី ប៉ុន្តែមិនបានសម្រេចក៏មានគេជួយទាន់ ហើយនៅថ្ងៃកើតហេតុនេះក្មេងស្រីរូបនេះបានមកម្តងទៀត ដើម្បីប៉ុនប៉ងសម្លាប់ខ្លួនប៉ុន្តែត្រូវបានគេជួយទាន់ទៀត ។

មូលហេតុដែលនាំឲ្យក្មេងស្រីនេះគិតខ្លីដោយសារតែត្រូវម្តាយមីងស្តីបន្ទោសឲ្យបន្តិចបន្តួចរឿងដើរលេងដាច់យប់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានទំនាក់ទំទៅម្តាយមីងមកយកទៅវិញដើម្បីអប់រំណែនាំកុំឲ្យគិតខ្លីបែបនេះទៀត ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print