អាសូរណាស់!!ក្មេងស្រីម្នាក់រស់នៅជាមួយជីដូនជីតាបានលង់ទឹកព្រែកស្លាប់ខាងក្រោយភូមិ

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ រស់នៅជាមួយលោកយាយលោកតាដែលបាត់ខ្លួនកាលពីថ្ងៃទី១០កុម្ភៈ ត្រូវបានពលរដ្ឋប្រទះឃើញសពនៅទឹកព្រែកខាងក្រោយភូមិ ។ ចំពោះករណីនេះមិនទាន់មានប្រភពព័ត៌មាន អះអាងថាជាការណីឃាតកម្មទេ ប៉ុន្តែបើតាមការពិនិត្យនៅលើខ្លួនសាកសព ឃើញថាពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ខណៈនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស៊ើបអង្កេត ។

បន្ទាប់ពី​ទទួលបានព័ត៌ថាមានករណីបាត់ក្មេងស្រីម្នាក់​ នៅភូមិគៀនជ្រៃ​ក្នុង​ ឃុំគៀនជ្រៃ ស្រុកកំពង់សៀម​ ដោយ​មិន​ដឹង​មូលហេតុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ម្សិលមិញនេះ​ លោក​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានដឹកនាំកងកម្លាំងសមត្ថកិច្ច​ជំនាញ​ ចុះទៅ​ដល់​ទីតាំង​កើតហេតុ​ភ្លាម​ៗ​ ដើម្បី​ធ្វើការ​ស្រាវជ្រាវយ៉ាង​យក​ចិត្ត​ទុក​ដាក់​ រហូត​ដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល ​ស្រាប់​តែ​មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សពក្មេង​ស្រី​រងគ្រោះ​នៅ ក្នុងទឹក​ព្រែក​ខាងក្រោយ​ភូមិ​ ។

តាមប្រភពព័ត៌មានឲ្យដឹងថា ចំពោះករណីនេះបានកើតឡើងនៅអំឡុងម៉ោង៦ល្ងាច ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ​ដោយ​សារលោកតាបាត់ចៅស្រីមិនដឹងជាទៅទីណា ក៏ឆោឡោស្រែកឲ្យអ្នកភូមិជួយរក​ តែរកមិន​ឃើញ រហូតដល់​វេលា​ម៉ោង១១​ថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ម្សិលមិញនេះ​ ក៏ធ្លាយដំណឹងដ៏អាសូរនេះ ដល់លោក​ គួច​ ចំរើន​ អភិបាល​ខេត្ត​កំពង់ចាម​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ចុះ​ធ្វើ​ការ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​​ ស្រាប់​តែ​មាន​ប្រជាពលរដ្ឋ​រាយការណ៍ថាបាន​ប្រទះ​ឃើញ​សពក្មេង​ស្រី​រងគ្រោះ​នៅ​អណ្តែត​ទឹក​​ព្រែក​ក្រោយ​ភូមិ​ចម្ងាយប្រមាណជា៥០ម៉ែត្រពីផ្ទះ​ មិន​ដឹងជា​ស្លាប់​តាំង​ពី​ពេល​ណា​នោះ​ទេ​ ។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ក្មេងស្រី​រងគ្រោះ​មាន​ឈ្មោះ​ ចំរើន សុខជា​ អាយុ៥ឆ្នាំ​ សព្វថ្ងៃរស់នៅជាមួយលោក យាយ លោកតា​ នៅឯភូមិកើតហេតុខាងលើ​ ។ ក្មេងរ​ងគ្រោះមានឪពុក​ចញ្ចឹម​ឈ្មោះ ស្រ៊ាន ចំរើន និង​ម្តាយ​ឈ្មោះ ធី សុខឡូត​ បានទៅ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ​ ។

បន្ទាប់ពីសមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​ពិនិត្យ​លើរាងកាយសព​ក្មេង​ស្រី​រងគ្រោះរួច ឃើញថាពុំមាន​ស្លាក​ស្នាម​អ្វីគួរឲ្យសង្ស័យជាករណីឃាតកម្មនោះទេ ហើយ​ក៏បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម​ប្រពៃណី ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print