រថយន្តដឹកត្រីរបស់ថៃរអឹល ក្រឡាប់ដោយខ្លួនឯងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកោះកុង ៖ រថយន្តដឹកត្រីរបស់ថៃមួយគ្រឿង បើកនៅលើផ្លូវសុខៗ ស្រាប់តែរអឹលធ្លាក់ផ្លូវ​ក្រឡាប់ដោយខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់មនុស្សម្នាក់។
ឧបទ្ទវហេតុនេះកើតឡើង កាលពីវេលាម៉ោង ៦និង២០នាទីល្ងាច ថ្ងៃចន្ទ ៧ កើត ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ ​២០១៩ នៅចំណុច ផ្លូវកោងឆ្នេរ​២០០០​ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកត្រីធុនធំរបស់​ថៃ មួយគ្រឿងម៉ាកហ៊ីណូ ពាក់ស្លាកលេខ Thailand 82-4868 បានចេញពីកំពង់ផែប្រមូលទិញ​ផល​នេសាទ ក្នុងភូមិនាងកុកឃុំប៉ាក់ខ្លង។ លុះមកដល់កន្លែង កើតហេតុស្រាប់តែរអឺលធ្លាក់ផ្លូវ​ក្រឡាប់​ដោយខ្លួនឯង បណ្តាលឲ្យបុរសម្នាក់រងរបួស ហើយត្រូវបានបញ្ជូនទៅ សង្រ្គោះនៅ មន្ទីរពេទ្យប្រទេសថៃភ្លាមៗផងតែម្តង ៕ សហការី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print