គ្រឿងញៀនជិត១៦គីឡូ ត្រូវអាវុធហត្ថខេត្តបាត់ដំបងបង្រ្កាបបាន

ចែករំលែក៖

ខេខេបាត់ដំបង​៖កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង​ នៅ​វេលា​ថ្ងៃ​ត្រង់​ទី​១២​ ខែ​កុម្ភៈ​ នេះ​ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៣នាក់​និង​គ្រឿង​ញៀន​ជិត​១៦គីឡូក្រាម​ ។

ការ​បង្ក្រាប​នេះ​ ធ្វើឡើង​នៅ​ចំណុច​ក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

របាយការណ៍​សមត្ថកិច្ច​ បង្ហាញ​ថា​ សមត្ថកិច្ច​ដកហូតវត្ថុតាង ថ្នាំញៀនសរុបទម្ងន់ ១៥,៨គីឡូក្រាម ក្នុងនោះ ប្រភេទថ្នាំញៀនម្សៅក្រាមពណ៌សថ្លារឹង ឬ​ម៉ាទឹកកក​មានទម្ងន់ ៩,៧០ គីឡូក្រាម និងថ្នាំគ្រាប់ ប្រភេទ (WY) ទម្ងន់ ៦,១០ គីឡូក្រាម។

បច្ចុប្បន្នមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តបាត់ដំបង កំពុងបន្តនីតិវិធី​លេី​ក្រុម​ជនសង្ស័យ​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print