បន្ទាប់ពីព្រះមហាក្សត្រថៃជំទាស ព្រះរាមបានសុំទោសជាសាធារណៈ

ចែករំលែក៖

រដ្ឋធម្មនុញ្ញថៃមិនអនុញ្ញាត្តិឲ្យ​រាជ្យវង្ស​ចូលរួមនៅក្នុងឆាកនយោបាយនោះឡើយ​ ក៏ដូចជា ជ្រៀតជ្រេកកិច្ចការនយោបាយដឹកនាំប្រទេស ។ប៉ុន្តែស្តេច ក៏ដូចជារាជ្យវង្ស មានឥទ្ធិពលយ៉ាងខ្លាំង នៅលើអ្នកនយោបាយនិងប្រជាពលរដ្ឋថៃ ។ ទាំងនោះហើយបានជា ស្តេចថៃហាមប្រាម រាជ្យវង្សចូលរួមនយោបាយ ដោយ ខ្លាចបាត់បង់ឥទ្ធិពល​។

ព្រះនាង​ Ubolratana ដែលជាព្រះរាម របស់ព្រះមហាក្សត្រថៃ បានសម្រេចសុំទោសជាសាធារណ ក្រោយពេលព្រះនាង មានសកម្មភាពនយោបាយ យលព្រមធ្វើជាបេក្ខភាព នាយករដ្ឋមន្ត្រីរបស់គណបក្ស ថៃរក្សាជាតិ ដោយទទួលរងការប្រឆាំងរិះគន់យ៉ាងខ្លាំង ហើយខុសទៅនឹងរដ្ឋធម្មនុញ្ញ។ ព្រះនាងក៏បានសម្រេចដកចេញពីនយោបាយក្រោយព្រះមហាក្សត្រជំទាស់។

នៅពេលនេះ ព្រះនាង Ubolratana សុំទោសចំពោះការបង្ក«បញ្ហា»ទៅលើប្រជាជនថៃ មុនការបោះឆ្នោតនៅខែខាងមុខនេះ ដែលជាការបោះឆ្នោតលើកដំបូងបំផុតក្រោយរដ្ឋប្រហារឆ្នាំ២០១៤ ។  ព្រះនាង ឱបលរតនា រាជ្ជកញ្ញា សិរីវឌ្ឍនា បាណាវតី (Ubolratana Rajakanya Sirivadhana Barnavadi) បានថ្លែងអត្ថាធិប្បាយបែបនេះ មួយថ្ងៃក្រោយ គណៈកម្មាធិការរៀបចំការបោះឆ្នោត ទម្លាក់ព្រះនាមរបស់ព្រះនាងពីបញ្ជីផ្លូវការសម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រី ។ គណៈកម្មការបោះឆ្នោតថៃ អះអាងថា សមាជិករាជ្យវង្ស គួរតែស្ថិតនៅពីលើនយោបាយ ហើយព្រះមហាក្សត្រថៃ មហាវិជ្ជរា ឡុងកន ក៏បានទិតៀនថា សកម្មភាពរបស់ព្រះរាម «មិនសមរម្យ» និង«មិនមែនលក្ខណៈធម្មនុញ្ញ»ផងដែរ។ 

ថ្លែងតាមបណ្តាញទំនាក់ទំនង Instagram នារសៀលថ្ងៃអង្គារ ១២ កុម្ភៈ បន្ទាប់ពីបង្ហាញព្រះវត្តមានជាសាធារណៈនៅភាគកណ្តាលប្រទេសនោះ ព្រះនាង បាណាវតី ថ្លែងថា «ខ្ញុំសុំអភ័យទោសចំពោះគោលបំណងពិតប្រាកដ ដើម្បីការងារសម្រាប់ប្រទេសជាតិ និងប្រជាជនថៃ ហើយធ្វើឲ្យមានបញ្ហា ដែលមិនគួរឲ្យកើតមានចំពោះយុគសម័យនេះ»។ 

សូមបញ្ជាក់ថា គណបក្សមួយ ដែលជិតស្និទ្ធជាមួយអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានថ្វាយបេក្ខភាពនាយករដ្ឋមន្ត្រីមិនធ្លាប់មានពីមុនមកដល់ព្រះនាង បាណាវតី ព្រះរាមរបស់ព្រះមហាក្សត្រថៃ ចូលរួមប្រកួតប្រជែងការបោះឆ្នោតសាកលនៅខែមីនា ឆ្នាំ២០១៩ ។ គណៈកម្មការរៀបចំបោះឆ្នោត ក៏មានគម្រោងរំលាយគណបក្ស ថៃរក្សាជាតិ ផងដែរ ដោយសារតែមូលហេតុ ថ្វាយបេក្ខភាពនាយករដ្ឋមន្ត្រី ដល់ព្រះរាមរបស់ព្រះមហាក្សត្រ ។ 

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ការបោះឆ្នោតនឹងត្រូវប្រព្រឹត្តឡើងតាមការគ្រោងទុក នៅក្នុងប្រទេសថៃ ។ គូប្រជែងនយោបាយសំខាន់នោះ មានគណបក្ស និងក្រុមគាំទ្រនយោបាយ ដឹកនាំដោយយោធារបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ហើយនិង គណបក្ស និងអ្នកគាំទ្ររបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ដែលត្រូវធ្វើរដ្ឋប្រហារដោយក្រុមលោក ចាន់អូចា ក្នុងឆ្នាំ២០០៦ ហើយបាននិរទ្ទេសខ្លួនទៅនៅក្រៅប្រទេស ប៉ុន្តែប្រជាប្រិយភាពរបស់គាត់ស្ថិតនៅគង់វង្សដដែលសាបសូន្យនោះ ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print