ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ទើបតែលែងលះគ្នាជាមួយប្រពន្ធ ធ្វើឲ្យធ្លាក់ក្នុងវិបត្តិផ្លូវចិត្ត រួចក៏ប្តូរចិត្តមកផឹកស្រាជាប្រចាំ នៅទីបំផុត បុរសរូបនេះត្រូវបានគេប្រទះឃើញស្លាប់ដោយសារចងកធ្វើអត្តឃាតទៅវិញ ។
ហេតុការណ៍មួយនេះបានភ្ញាក់ផ្អើលកាលពីថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៣រសៀល ។
ប្រភពពីសមត្ថកិច្ចនគរបាលប្រាប់ថា នេះជាករណីចងកធ្វើអត្តឃាតដោយខ្លួនឯង ហើយជនរងគ្រោះឈ្មោះ ម៉េត សុភាក់ ភេទប្រុស អសយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅកន្លែងកើតហេតុខាងលើបានយកក្រមា ពណ៌ក្រហមចងកសម្លាប់ខ្លួន នៅនឹងផ្ទោងផ្ទះបាយ កម្ពស់២,៥០ម៉ែត្រ ដែលជាផ្ទះឳពុកម្តាយបង្កើតរបស់ខ្លួន ស្ថិតនៅភូមិរំលោង សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ប្រភពបន្តថា មូលហេតុដែលនាំឲ្យជនរងគ្រោះផឹកស្រាជាប្រចាំ ដោយសារតែមានវិបត្តិផ្លូវចិត្ត ។
ក្រោយមានទំនាស់លែងលះជាមួយប្រពន្ធ ។ ករណីខាងលើនេះ តាមកាអះអាងរបស់ឪពុកម្ដាយថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតដោយខ្លួនឯងប្រាកដមែន ៕ សេនាស័ក្តិ