រដូវប្រាំង ខ្យល់កន្រ្ទាក់វាយដំបូលផ្ទះមួយខ្នង ខូតខាតទាំងស្រុង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ផ្ទះសង់អំពីឈើប្រកសុីប្រូសុីម៉ង់ត៍ ១ខ្នងរងការខូចខាតផ្នែកដំបូលទាំងស្រុង ដោយសារខ្យល់ព្យុះ (កន្រ្តាក់) បោកបក់វាយប្រហារទាំងកណ្ដាលថ្ងៃចែស ។
ហេតុការណ៍ ខ្យល់ព្យុះកន្រ្តាក់បណ្ដាលឲ្យរងការខូចខាតដំបូលផ្ទះអស់ ១ខ្នងខាងលើ កាលពីវេលាម៉ោង១ និង០០នាទី រសៀល ថ្ងៃអង្អារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិឈើទែប ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ខានបានឲ្យដឹងថា ផ្ទះសង់អំពីឈើទំហំ៦ម៉ែត្រ គុណនឹង៧ម៉ែត្រ ដំបូលប្រក់សុីប្រូសុីម៉ង់ត៍រងការខូចខាតទាំងស្រុងខាងលើ ម្ចាស់ឈ្មោះ រុន សុខគា អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ និងពន្ធឈ្មោះ យុិត ចាន់រៀ អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានកូនប្រុសចំនួន ២នាក់ក្នុងបន្ទុកគ្រួសារ ។
ប្រភពដដែលខាងលើបន្តទៀតថា ដើមខែកុម្ភៈ ឆ្នាំ២០១៩ នេះជាលើកដំបូងហើយដែលមានខ្យល់កន្រ្តាក់ហើយ​កាចសារហាវ ប៉ុន្តែទោះជាយ៉ាងណាក្ដី មិនបង្កការគ្រោះថ្នាក់ដល់មនុស្សនោះឡើយ ៕ បឹុម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print