ឃាត់ខ្លួនតាមបណ្តឹងម្តាយ​ ក្រោយរំលោភក្មេងស្រីិមិនគ្រប់អាយុ

ចែករំលែក៖

ភ្នំពេញះបុរសវ័យ៣៣ឆ្នាំម្នាក់ បានរំលោភសេពសន្ទវ: ទៅលើក្មេងស្រីអនិតិជនវ័យ ទើបតែ១៤ឆ្នាំម្នាក់ បានសម្រេចម្ដង ហើយដើរទៅដេកធ្វើហាក់បីដូចជាមិនមានរឿងអ្វីកើតឡើងទាល់តែសោះ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាល ចុះឃាត់ខ្លួនយកទៅសួរនាំភ្លាមៗ យោងបណ្ដឹងតាមទូរស័ព្ទ ស្ត្រីជាម្ដាយរបស់ក្មេងស្រីរងគ្រោះ នៅរសៀលថ្ងៃ១២ ខែកុម្ភ: ឆ្នាំ២០១៩ នៅក្បែរទីតាំងកើតហេតុ ស្ថិតនៅចំណុចបន្ទប់ ជួលមួយកន្លែង ផ្លូវ១០៣ ក្រុមទី៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះ ជាអនិតិជនឈ្មោះ រ.ស.ល កើតឆ្នាំ២០០៤ ទើបតែអាយុ១៤ឆ្នាំប៉ុណ្ណោះ ស្នាក់នៅជាមួយស្ត្រីជាម្ដាយ ក្នុងបន្ទប់ជួលក្បែរជនសង្ស័យខាងលើ ដែលទើបតែមកពីចម្ងាយមានឈ្មោះ សុខ វែង អាយុ៣៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ក្នុងភូមិជំពូវន្ត័ សង្កាត់ជំពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីនគរបាល បានបញ្ជាក់ពីដំណើររឿង ដែលក្មេងស្រីរងគ្រោះរៀបរាប់ប្រាប់ម្ដាយរបស់ខ្លួន យ៉ាងដូចច្នេះថា មុនពេលកើតហេតុរូបគេ (ជនរងគ្រោះ) កំពុងដេកចុចទូរស័ព្ទណ នៅក្នុងបន្ទប់ជួលតែម្នាក់ឯង ហើយជនសង្ស័យ បានមករកសុំខ្ទឹមស ដោយឃើញនៅទីនោះ មានសភាពស្ងាត់ពុំមានមនុស្ស ជនសង្ស័យក៏ចូលទៅក្នុងបន្ទប់ ចាប់ខ្ទប់មាត់ (អនិតិជន) ធ្វើសកម្មភាពរំលោភសេពសន្ទវ:បានសម្រេច រួចក៏ចូលទៅដេកក្នុងបន្ទប់ជួលរបស់ក្មួយវិញ ដែលនៅក្បែរនោះ (ជនសង្ស័យ គឺជាអ្នកដំណើរមកលេងផ្ទះក្មួយ នៅបន្ទប់ជួលក្បែរជនរងគ្រោះ)។
ក្រោយពីកើតហេតុ និងទទួលបានព័ត៌មានពីកូនស្រី ស្ត្រីជាម្តាយបានទូរស័ព្ទហៅសមត្ថកិច្ចប៉ុស្ដិ៍ សង្កាត់ទួលសង្កែទី២ នៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ឲ្យជួយអន្តរាគមន៍នាំខ្លួនជនសង្ស័យ ដើម្បីទៅសាកសួរតែម្ដង។

បច្ចុប្បន្នជនសង្ស័យ ក្រោមការចោទប្រកាន់រំលោភសេពសន្ទវ: បាននិងកំពុងស្ថិតក្រោមការឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print