មានរឿងអ្វីបានជានាង «ខ្ញុង» ចេញវីដេអូ «យំ» រៀបរាប់រឿងប្តីមានស្រីខាងក្រៅ?

ចែករំលែក៖

https://www.facebook.com/sokannda.sreng/videos/1010733682461041/

ភ្នំពេញ៖ តារាសម្តែង និងកំប្លែងស្រី នាងខ្ញុង ស្រាប់តែចេញវីដេអូខ្លីដែលទាំងយំរៀបរាប់អំពីរឿងរ៉ាវក្នុងគ្រួសារ ពិសេសរឿងប្តីមានស្រី។ ការចេញវីដេអូនេះក៏ស្របពេលដែលប្រធានបទនៃរឿងរ៉ាវលួចមានស្រីខាងក្រៅរបស់ស្វាមីជើងល្អជាច្រើនក្នុងសង្គមបច្ចុប្បន្នកំពុងពុះឡើង។

ក្នុងវីដេអូខ្លីរយៈពេលប្រមាណជាងមួយនាទីតារាកំប្លែងខ្ញុងនិយាយាថារាល់ថ្ងៃនាងខ្ពើមរអើមមប្តីជាខ្លាំងស្ទើតែមិនចង់ដេកនៅជិតព្រោះតែដឹងថាប្តីបានទៅប្រឡាក់ប្រឡូកនឹងស្រីខាងក្រៅ។ នាងបន្តថា បើគ្រាន់តែចូលខារ៉ាអូខេ ឱបថើបស្រីញីធម្មតា នាងមិនឃាត់ទេ ប៉ុន្តែនេះគឺជាលក្ខណៈចិញ្ចឹមទំនុកបម្រុងរាប់ខែរាប់ឆ្នាំមកហើយ មានទាំងជួលផ្ទះឲ្យនៅ ឲ្យលុយចាយ ហើយពេលមានកម្មវិធីសប្បាយៗជាមួយមិត្តភ័ក្កិគឺនាំស្រីនោះទៅហើយ ហើយហៅប្រពន្ធពេញៗមាត់គឺនាងឈឺចាប់ណាស់។ ពេលខ្លះនាងចង់លែងគ្នា ប៉ុន្តែចិត្តមួយអាណិតកូន មួយទៀតខ្មាសគេ…។ អមដោយវីដេអូនេះគឺនាងបញ្ចេញពាក្យដោយខ្លីថា”ឆ្អែតពេកទើបដាច់ចិត្តនិយាយ សុំទោសបើប៉ះពាល់អារម្មណ៍បងប្អូន…”។

ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយទេថា តើសារវីដេអូខ្លីនេះគឺជារឿងពិតរបស់នាងនិងស្វាមី នាយ កៃដ ដែរឬក៏ជាវីដេអូក្នុងការសម្តែងភាពយន្ត ឬឈុតផ្សព្វផ្សាយអ្វីនោះទេ ប៉ុន្តែអ្នកបានទស្សនា​ពិតជាភ្ញាក់ផ្អើល និងចាប់អារម្មណ៍ព្រោះតែអ្វីដែលនាងនិយាយកំពុងចាក់ចំអារម្មណ៍ទស្សនិកជនពិសេសស្រ្តីៗដែលជួបនឹងរឿងរ៉ាវស្វាមីទៅផឹកស៊ី ស្រីញីនៅខាងក្រៅភ្លេចផ្ទះ ភ្លេចប្រពន្ធកូន៕ ដោយ ៖ វ​ឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print