រំលោភយូរហើយ តាំងពីឆ្នាំ២០១៦ ទើបតែមកប្តឹង​នៅពេលនេះ 

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់​បានប្តឹងសមត្ថកិច្ច​នគរបាលឲ្យជួយអន្តរាគមន៍ ពាក់ព័ន្ធបុរសម្នាក់​បានចាប់រំលោភ​បានសម្រេច​បន្តបន្ទាប់​ តាំងពីឆ្នាំ២០១៦មក បានសម្រេចប្រហែល៥-៦ដង ។ ក្រោយទទួលបណ្តឹងនេះភ្លាម ជំនាញ​បានចាត់ការ ឃាត់ខ្លួនបុរសសង្ស័យ កសាងសំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាននគរបាលខេត្ត​កំពង់ស្ពឺ ដើម្បីចាត់ការ​បន្តតាមច្បាប់ ។
ការឃាត់ខ្លួននេះ ធ្វើឡើង​កាលពីថ្ងៃចន្ទ ៧កើត​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី ស្ថិតនៅចំណុចភូមិថ្នល់ដាច់ ឃុំព្រះខែ​ ស្រុកបសេដ្ឋ​ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានបង្ហើបថា ករណីរំលោភសេពសន្ធវៈ នេះបង្កឡើងដោយជនសង្ស័យ​ឈ្មោះ​ សេក​ វ៉ាន​ ភេទ​ប្រុស​ អាយុ៤៧ឆ្នាំ រស់នៅភូមិថ្នល់ដាច់ ឃុំព្រះខែ ស្រុកបសេដ្ឋ​ ខេត្តកំពង់ស្ពឺ ។ ជននេះ បានធ្វើសកម្មភាពរំលោភ​លើលើជនរងគ្រោះ ឈ្មោះ ស.អ. (ស្មារតីមិនគ្រប់) ​ភេទស្រី អាយុ៤៥ឆ្នាំ​ ។
ជនសង្ស័យបានប្រាប់នគរបាលទទួលស្គាល់ថា ពិតជាបានរំលោភ​ជនរងគ្រោះ​តាំងពីឆ្នាំ២០១៦ ប្រាកដមែន ដែលបានសម្រេចប្រហែល៥-៦ដងប៉ុណ្ណោះ ៕ សេនាស័ក្តិ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print