កំពុងតែប្រឈមមុខតានតឹង អ៊ុយក្រែន និង​១០ប្រទេសផ្សេងទៀត ធ្វើសមយុទ្ធនៅសមុទ្រខ្មៅ

ចែករំលែក៖

ឃើញថា ទំនាក់ទំនងរវាងរុស្ស៊ីនិងអ៊ុយក្រែនកំពុងប្រឈមមុខតានតឹងដាក់គ្នា ហើយពេលនេះកំពុងតែតានតឹងទៀត ខណៈប្រទេសអ៊ុយក្រេនបានត្រៀមល្ខណៈបោះឆ្នោត ដោយមានបេក្ខភាព​ច្រើនរូបប្រកាសថា នឹងដណ្តើម យកតំបន់គ្រីមៀពីរុស្ស៊ីមកវិញ ។

នៅថ្ងៃទី​១២ខែកុម្ភៈ កម្លាំងទាហានជើងទឹក អ៊ុយក្រែន និង​១០ប្រទេសផ្សេងទៀត បានចូលរួមធ្វើសមយុទ្ធនៅសមុទ្រខ្មៅ រុស្ស៊ីព្រមានពីគ្រោះថ្នាក់។ សមយុទ្ធ​ជាប្រចាំដែលមានឈ្មោះថា​ Sea Breeze 2019 ​នឹងធ្វើឡើងនៅតំបន់ ភាគពាយព្យនៃសមុទ្រខ្មៅ ជាប់ដែនសមុទ្រ ខេត្ត​ Odessa , Mykolaiv និង​ Kherson ​ក្នុងប្រទេសអ៊ុយក្រែន  ដោយមានការចូលរួមពី​១១ប្រទេស។

តាមគម្រោងដែលបានប្រកាសដោយក្រសួងការពារជាតិអ៊ុយក្រែន សមយុទ្ធ កម្លាំងទាហានជើងទឹក​អន្តរជាតិ មានឈ្មោះថា​ Sea Breeze 2019 ដោយមានយុទ្ធសាស្ត្រថ្មីៗជាច្រើន  រួមទាំង ការដាក់ពង្រាយកម្លាំងទាហានជើងគោកនិងអាកាស​របស់ប្រទេសសមាជិកណាតូ ព្រមទាំងនាវាចម្បាំង ។

ក្រសួងការពារជាតិអ៊ុយក្រែនបានបញ្ជាក់ថា គោលដៅខាងលើ​គឺដើម្បីរក្សា​សន្តិសុខស្ថេរភាព នៅតំបន់សមុទ្រខ្មៅ។ ចំណែករដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ីលោក Grigory Karasin បានបញ្ជាក់ថា សកម្មភាពធ្វើ​សមយុទ្ធខាងលើ ពិតជាមានគ្រោះថ្នាក់ បង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង។

សមយុទ្ធ Sea Breeze បានធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ​១៩៩៧ តាមកិច្ចព្រមព្រៀង សហប្រតិបត្តិការសន្តិសុខ រវាង អាមេរិកនឹងអ៊ុយក្រែន។ សមយុទ្ធកាលពីឆ្នាំ​២០១៨ មានការចូលរួម ពី​១៩ប្រទេស​ក្នុងតំបន់​ ដោយមានទាហានជាង​២ពាន់នាក់ នាវាចម្បាំង ៣០គ្រឿង។

ប៉ុន្តែសមយុទ្ធនៅក្នុងឆ្នាំនេះកើតឡើង ក្នុងពេលដែលរុស្ស៊ីនិងអ៊ុយក្រែន កំពុងតែ ប្រឈមមុខតានតឹងដាក់គ្នា មិនធ្លាប់មានចាប់តាំងពីឆ្នាំ​២០១៤មកទល់ពេលនេះ ។ ការប្រឈមមុខតានតឹងដោយសារតែរុស្ស៊ីបានចាប់នាវាអ៊ុយក្រេន​៣គ្រឿង រួមទាំងនាវឹក​២៤នាក់ នៅតំបន់សមុទ្រ​ Kerch ​កាលពីខែវិច្ឆិកាឆ្នាំ​២០១៨  ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print