មេដឹកនាំហ្វីលីពីនទីពីរចង់ប្តូរឈ្មោះប្រទេស​

ចែករំលែក៖

កន្លងមក អតីតប្រធានាធិបតី Ferdinand Marcos ក៏បានបង្ហាញពីគោលបំណង​ផ្លាសប្តូរឈ្មោះប្រទេស ហ្វីលីពីនផងដែរ តែមិនបានសម្រេច ។ មកទលពេលនេះ ប្រធានាធិបតី ឌូទើទេ ក៏បង្ហាញពីគោលបំណងផ្លាសប្តូរឈ្មោះ ដើម្បី លុបដានអតីតកាលនៃ អាណានិគមន៍របស់ស្តេចអេស្បាញ​។

កាលពីថ្ងៃទី​១២ខែកុម្ភៈកន្លងមក ប្រធានាធិបតីហ្វីលីពីន លោក​ Rodrigo Duterte ​បានបង្ហាញពីគោលបំណង​ផ្លាស់ប្តូរឈ្មោះប្រទេស ពីហ្វីលីពីន ទៅជា​ មហាលីកា(Maharlika)ដើម្បីលុបបំបាត់ទាំងស្រុង នូវស្លាក់ស្នាមកាលពីសម័យ​អាណានិគមន៍។

សារព័ត៌មាន​ Bloomberg បានផ្សាយថា នេះមិនមែនជាលើកទីមួយឡើយដែល ហ្វីលីពីនចង់ផ្លាស់ប្តូរ ឈ្មោះប្រទេស ។កន្លងមក​អតីតមេដឹកនាំ លោក​ Ferdinand Marcos ​ក៏បានបង្ហាញពីគោលបំណង ផ្លាស់ប្តូរឈ្មោះប្រទេស ទៅជាប្រទេស​«​ Maharlika » ។ លោក​ Ferdinand Marcos ជាមេដឹកនាំទីមួយដែល បានបង្ហាញ​ពីគោលបំណងប្តូរឈ្មោះប្រទេស។

ឈ្មោះហ្វីលីពីនបច្ចុប្បន្ន  យកឈ្មោះតាម​ស្តេច​ Philip II ​របស់ប្រទេសអេស្បាញ់​។ ហ្វីលីពីនជាអតីត​អណានិគមន៍របស់អេស្បាញ​អស់រយៈពេលជាង ៣០០ឆ្នាំ​ ក្នុងសតវត្សរ៍ទី​១៦ ។

នៅពេលនេះដែរ តំណាងរាស្ត្រ​ Tito Sotto ​បានលើកឡើងថា​ប្រសិនបើការផ្លាស់ប្តូរ​ឈ្មោះប្រទេសនោះ រដ្ឋធម្មនុញ្ញក៏នឹងត្រូវសសេរឡើងវិញផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print