ល្បីពេញហ្វេសប៊ុកថា៖ ឪពុកម្ដាយស្រែកយំ ! ខណៈពេទ្យប្រាប់ត្រៀមធ្វើបុណ្យអោយកូនស្រី ដែលត្រូវឆ្មា ខាំ និងខ្វាច ហើយជម្ងឺរាលដាលស្លាប់មែន

ចែករំលែក៖

ខេត្តស្វាយរៀង៖ គេតែងធ្លាប់បានលឺច្រើនដង និងញឹកញាប់ កន្លងមក តែងកើតនូវករណីឆ្កែខាំ អាចកើតតេតាណុល ឬជំងឺឆ្កែឆ្កួត បើមិនបានយកទៅចាក់វ៉ាសាំងការពារ។ បញ្ហានេះគួរឱ្យ ប្រុងប្រយ័ត្នខ្លាចរអា និងមានមន្ទីរពេទ្យមានថ្នាំចាក់ការពារតេតណុលស្ទើគ្រប់ទីកន្លែង ដើម្បីបញ្ចៀសជម្ងឺដ៏គ្រោះថ្នាក់។
ជំងឺឆ្កែឆ្កួតពិតជាគ្រោះថ្នាក់ ខ្លាំងណាស់ ហើយបើចាក់ថ្នាំមិនទាន់ រហូតទុកដល់ ចេញរោគសញ្ញា អ្នកជំងឺត្រូវ បាត់បង់ជីវិត ១០០% គ្មានវិធីជួយសង្គ្រោះ ហាក់ដូចជាពិស។
ថ្មីៗនេះជាក់ស្តែងមានក្មេងស្រីម្នាក់ អាយុ ជាង១០ ឆ្នាំ មកពីខេត្តស្វាយរៀង ត្រូវបានគេLike តាមហ្វេសប៊ុកថាឆ្មារ ខាំនិង ក្រញៅ បណ្តាលអោយ ឆ្លងជំងឺឪឆ្កែឆ្កួត ហើយ ឪពុកម្ដាយយកទៅចាក់ថ្នាំ នៅពេទ្យ តាមភូមិ បានមួយដងដែរ តែមួយខែ ក្រោយមក ស្រាប់តែជំងឺ ឆ្គែឆ្គួតធ្វើទុក្ខ ទើបក្រុម គ្រួសារបញ្ជូន រូបកុមារីតូចមកសង្គ្រោះ នៅ មន្ទីរពេទ្យនានា ក្នុងភ្នំពេញ រហូតដល់ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។

ករណីនេះបើតាម គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា (Nav Panha )ទំនងជា អ្នករត់ម៉ូតូកង់បីឥណ្ឌា បានសរសេរថា៖ ពិតជាស្លុតចិត្តណាស់ មានក្មេង ស្រីអាយុ ១០ ឆ្នាំ មកពីខេត្តស្វាយរៀងម្នាក់ ត្រូវឆ្មារខាំ និង ក្រញៅ បណ្តាលអោយឆ្លងជំងឺ ឆ្កែឆ្កួតពេទ្យ គ្មាន វិធីព្យាបាល គេប្រាប់ឲ្យយកនាងទៅ ផ្ទះត្រៀម ធ្វើបុណ្យទៅតាមប្រពៃណី និងសូមអោយបងប្អូន ទាំងអស់គ្នាជួយស៊ែរផង ក្រែងមានវិធី ណាអាចជួយនាងបាន។
តែជាអកុសលនៅម៉ោង ៥និង១១នាទី ល្ងាច ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ស្រាប់តែ ហ្វេសប៊ុ ក (Nav Panha )បញ្ជាក់ ថា ៖សោកស្ដាយណាស់ លឿនណាស់ ក្មេង ស្រីត្រូវ ឆ្មាខាំ និងក្រញៅ បានស្លាប់ កាលពី យប់មិញហើយ !! សូមបងប្អូនមានចិញ្ចឹមឆ្មា ឬឆ្កែ បើវាខាំត្រូវប្រញាប់ យកទៅជួបគ្រូពេទ្យជំនាញបន្ទាន់ កុំអាងថាមិនអី មិនធ្ងន់ ធ្ងរ តែវាមានផ្ទុកមេរោគ ដ៏កាចសាហាវពិស(តេតាណុល) និងស៊ែរ១ ចែករំលែក បន្តផង !» ។
បើតាមលោកវេជ្ជបណ្ឌិត Arnaud Tarantolaប្រធានមជ្ឈមណ្ឌល បង្ការ ជំងឺ ឆ្កែឆ្កួតនៃ វិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជាធ្លាប់បានបញ្ជាក់ឱ្យដឹងថា៖ វីរុស ជំងឺ ឆ្កែឆ្កួត ( ពួក Lyssavirus) ដែលរស់នៅក្នុងទឹកមាត់សត្វ ( ឆ្កែ ឆ្មា ឬថនិកសត្វ ស្រុកឬ ព្រៃផ្សេង ទៀត) ឆ្លងទៅ មនុស្សភាគច្រើនបំផុត តាម រយៈ ការ ខាំ ប៉ុន្តែ វា ក៏ អាច ឆ្លង តាម រយៈ ការក្រញៅ ឬការលិទ្ធដំបៅនៅលើស្បែក ឬ ការលិទ្ធ ភ្នាសសើមផងដែរ ។ អ្នកដែល ត្រូវបាន សត្វទាំងនោះ ខាំមិនសុទ្ធតែ ឆ្លង ជំងឺឆ្កែឆ្កួតនោះទេ ប៉ុន្តែអ្នក ដែលបានឆ្លង ជំងឺ ឆ្កែឆ្កួត សុទ្ធតែបាត់បង់ ជីវិតក្រោយពេល ចេញរោគសញ្ញា ដោយចាក់ថ្នាំ មិនទាន់ ពេលវេលា ។
នៅពេល Lyssavirus “ បង្ករោគ ” វីរុស ជំងឺឆ្កែឆ្កួត ដែលចូលក្នុងសព៌ាង្គកាយ សាយភាយនៅ កន្លែងរបួសហើយ ជ្រៀតចូល ទៅតាម កោសិកានៃសរសៃប្រសាទ រួច បន្តទៅដល់ កោសិកាខួរក្បាល ដែលគ្រប់គ្រងបញ្ជា ជាពិសេសទៅលើសកម្មភាព បេះដូង ឬការដកដង្ហើម ។ ក្រោយពី រយៈពេល សំងំពី ពីរ បីថ្ងៃ ទៅពីរ បីខែ ( អាស្រ័យទៅ តាមកន្លែង សត្វ ខាំ និងភាព ធ្ងន់ធ្ងរ នៃរបួស ប៉ុន្តែ ភាគច្រើនគឺ ពី ៣ទៅ ៥សប្តាហ៍ ) អ្នកដែលបានឆ្លងរោគនឹង មានការរលាកខួរក្បាល ។
កន្លងមកលោកវេជ្ជបណ្ឌិតបាន ណែនាំថា នៅពេលសង្ស័យថាមានការ ឆ្លង រោគ ពី សត្វ ដែលមិនបាន ឭចាក់ ថ្នាំ បង្ការ សត្វមិន ស្គាល់ ឬ សត្វដែលមាន រោគសញ្ញាខុស ប្រក្រតីត្រូវ ចាប់ផ្តើមការ ចាក់ថ្នាំបង្ការ ក្រោយពេលសត្វខាំ ឲ្យបានឆាប់បំផុតតាម ដែលអាចធ្វើទៅបានល្អបំផុត គឺក្នុង រយៈពេលពី២៤ ទៅ៤៨ម៉ោង ក្រោយ (២ ថ្ងៃ)។
លោកបន្តថា៖ ជាដំបូងត្រូវធ្វើការព្យាបាល ទូទៅលើ មុខរបួស ៖ លាងសម្អាត ជាមួយ ទឹកនិង សាប៊ូព្យាបាល ដោយប្រើថ្នាំ ផ្សះ និងចាក់ ថ្នាំបង្ការ ជំងឺតេតាណូស ។
បន្ទាប់មកទៀត ត្រូវ អនុវត្តវិធី ជាក់លាក់ បង្ការ ជំងឺ ឆ្កែឆ្កួត ដែលសព៌ាង្គកាយ អាច ទទួលយកបាន ល្អបំផុត រួមមានការចាក់ថ្នាំ បង្ការ ជួនកាលរួម ជាមួយការព្យាបាល ដោយ សេរ៉ូមប្រឆាំង ជំងឺឆ្កែឆ្កួត ក្នុងករណី របួស ឭធ្ងន់ធ្ងរ របួសលើមុខ ឬនៅចុងដៃចុងជើង។ ការចាក់ថ្នាំ បង្ការនេះ ត្រូវធ្វើឲ្យបាន ឆាប់បំផុត គឺក្នុងប៉ុន្មាន ថ្ងៃដំបូងក្រោយពេល ខាំ មុនពេល លេចចេញ នូវរោគសញ្ញា ដំបូង ៗ ដែលជាសញ្ញានៃការវិវត្ត ទៅរក សេចក្តីស្លាប់ដោយចៀសមិនផុត។
គួរសោកស្តាយនិងរន្ធត់ពីការបាត់បង់ជីវិតកុមារីវ័យ ១០ឆ្នាំ ដោយសារឆ្មាខាំ ក្រញៅ ក្លាយទៅជ្រាមេរោគចូល តេតាណុសរហូតដល់សង្រ្គោះមិនទាន់។ ដូច្នេះបើករណីកើតមាន មេត្តាអាណាព្យាបាល សាច់ញាតិ បងប្អូនយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ អោយបានទាន់ពេលវេលាផង៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print