កម្សត់ខ្លួនពេក សុខ ដែន បញ្ចេញបទកាដូដល់ខ្លួនថ្ងៃទិវាក្តីស្រលាញ់

ចែករំលែក៖

https://www.youtube.com/watch?v=wajslTV5JXE

ភ្នំពេញ៖ តារាសម្តែង សុខ ដែន បានសំងំថតភាពយន្តថ្មីមួយចំនួនរបស់ស្ថានីយទូរទស្សន៍នានា។ វ័យកាន់តែច្រើនតារាសម្តែងអភព្វស្នេហ៍រូបនេះហាក់ស្រណោះខ្លួននឹងរឿងគ្មានស្នេហាបែជាមកបន្ធូរអារម្មណ៍តាមរយៈការបញ្ចេញស្នាដៃបទចម្រៀងជាកាដូសម្រាប់ខ្លួនឯងក្នុងទិវានៃក្តីស្រលាញ់។

    បទញាក់កន្ត្រាក់អារម្មណ៍ចំណងជើងថា”សង្សារក្មេង” របស់តារាក្បាច់គុណ សុខ ដែន បានបញ្ចេញហើយដែលរៀបរាប់អំពីអារម្មណ៍របស់បុរសៗដែលមានសង្សារជាស្រីក្មេងត្រូវតាមលួងលោម បារម្ភគេឆកបាត់។ ទោះអត្ថន័យនិយាយអំពីចំណងស្នេហ៍សង្សារក្មេងក្តីក៏តារាប្រុសរូបនេះបញ្ជាក់ថាវ័យដល់ប៉ុណ្ណនេះហើយនៅមិនទាន់មានសង្សារជាគាប់ទ្រនាប់ចិត្តនៅឡើយ។ លោកថាបទនេះគ្រាន់តែជាការច្រៀងកម្សាន្ត និងចែកជូនទស្សនិកជនស្តាប់បំបាត់អផ្សុក។ ទន្ទឹមនឹងស្រណោះខ្លួននឹងរឿងគ្មានស្នេហាផងនោះបានធ្វើឲ្យលោកបញ្ចេញបទនេះចាត់ទុកជាដូសម្រាប់ខ្លួនឯង។ លោកថាក្រៅពីនេះបទនេះមានលក្ខណៈញាក់កន្ត្រាក់អារម្មណ៍អាចរាំលេងកម្សាន្ត។

    ក្រៅពីបទចម្រៀងថ្មីនេះតារាសម្តែងបែបក្បាច់គុណរូបនេះក៏ត្រៀមបញ្ចេញស្នាដៃសម្តែងក្នុងខ្សែភាពយន្តភាគថ្មីជាបន្តបន្ទាប់ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ ដែលលោករំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print