សម្តេច​តេជោ​ហ៊ុន​សែន «​ ថ្ងៃ​នេះ​មិន​និយាយ​រឿង​នយោបាយ​ទេ​ តែចង់​និយាយ​រឿង​យុវវ័យ​ពាក់​ព័ន្ធ​នឹង​ថ្ងៃ​១០កេីតនិង១៤កុម្ភៈ​»

ចែករំលែក៖

ភ្នំពេញ​ ៖​ សម្តេច​តេជោ​ហ៊ុន​សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានលេីកជាសំណេរនៅលេីទំព័រ​ ហ្វេសប៊ុក​មុននេះ​ថា​ «ថ្ងៃនេះជាថ្ងៃ ១០ កើត ខែមាឃ ឆ្នាំច បើនិយាយជាថ្ងៃតាមចន្ទគតិបែបនេះ ប្រហែលជាគ្មានក្មួយៗចៅៗណាចាប់អារម្មណ៍ទេមើលទៅ តែបើ​និយាយថាជាថ្ងៃ១៤កុម្ភៈ ប្រហែលជាមានអ្នក​ ចាប់អារម្មណ៍ច្រើន អ្នកខ្លះប្រហែលជាបាន​រៀបចំផែនការរួចរាល់ហើយផងក៏មិនដឹង»​។

សម្តេច​តេជោ​បញ្ជាក់​ថា​ ថ្ងៃនេះតាមិនចង់​ និយាយ​ពីរឿងនយោបាយអីទេ គ្រាន់តែចង់និយាយទៅកាន់ចៅៗដែលទើបពេញ​វ័យ។ ចៅៗសុទ្ធតែដឹងហើយថាអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ជាពិសេសនៅថ្ងៃទិវានៃក្តីស្រលាញ់នេះតែម្តង ។ តានិយាយនេះ មិនមែនចង់ជ្រៀតជ្រែកចូលកិច្ចការយុវវ័យនោះទេ តែការប្រព្រឹត្តខុសប្រពៃណីទំនៀមទម្លាប់ខ្មែរ​ក៏មិនមែនជាកិច្ចការយុវជនយុវនារីដែរ ។

សម្តេច​តេជោ​បានរំឭកភាពយុវ​វ័យ​ពីអតីតកាលថា​ «តាមកដល់អាយុប៉ុណ្ណេះ តាក៏ធ្លាប់ឆ្លងកាត់ជីវិត​ យុវវ័យដែរ តាដឹងថា អារម្មណ៍រំភើបពេលជួបអ្នកដែលខ្លួនស្រលាញ់វាយ៉ាងដូចម្តេច។ នៅក្នុងសម័យយុវវ័យរបស់តា និងយាយ ទោះពេលនោះយើងស្ថិតក្នុងសម័យសង្គ្រាមតស៊ូ ទោះជាពួកយើងស្រលាញ់គ្នាយ៉ាងណា ក៏ពួកយើងនៅតែគោរពគ្នា រក្សាប្រពៃណី តស៊ូជាមួយគ្នារហូតដល់ក្លាយជាប្តីប្រពន្ធដែលទទួលស្គាល់ដោយសង្គម» ។

សម្តេច​តេជោ​បានបង្ហាញពីអារម្មណ៍សប្បាយចិត្ត​ ចំពោះអត្ថបទរបស់អ្នកស្រាវជ្រាវសង្គមម្នាក់​ ដែលគេបានកត់សម្គាល់ថាចៅៗយុវវ័យឥឡូវហាក់ដូចជាមានភាពចាស់ទុំច្រើន បើប្រៀប​ ធៀប​មើលពីឥរិយាបទឆ្នាំមុនៗនៅថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ​ ។ ចៅៗភាគច្រើនចេះគិតគូរហើយមិនប្រព្រឹត្តអ្វីដែលផ្ទុយនឹងប្រពៃណីខ្មែរឡើយ។ ការសិក្សានេះធ្វើឱ្យតាសប្បាយចិត្ត ។ ជាការពិត តាតែងតែចង់ឃើញក្មួយៗចៅៗកម្មករ កម្មការិនីមានកូនពូនជាចៅដោយសុភមង្គល ហើយសុភមង្គលត្រូវតែកើតចេញពីការរៀបចំគ្រួសារមួយត្រឹមត្រូវតាមច្បាប់ និងទំនៀមទម្លាប់ ប្រពៃណីខ្មែរ អំពើផ្សេងពីនេះ នឹងមិននាំមកនូវសុភមង្គលឡើយ ទាំងខាងចៅស្រីក៏ដូចជាខាងចៅប្រុស។

សូមចៅៗ បង្ហាញនូវការស្រលាញ់ដោយក្តីគោរពក្នុងថ្ងៃ១៤កុម្ភៈនេះ​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print