លោកផ្កាយ១​ ថាវ​ យ៉េនឡេីងកាន់​តំណែង​ជា​មេបញ្ជាការ​ខេត្ត​រតនគិរី​ជំនួសលោក​ គឹម​ រស្មី​

ចែករំលែក៖

ខេត្ត​រតនគិរី​ ៖​ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តរតនគិរី ត្រូវបានក្រសួងការ​ពារជាតិសម្រេចប្រកាសតែង​ តាំងជាមេ​បញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ជំនួសលោក​ឧត្តមសេនីយ៍ត្រី គឹម រស្មី​ ដែលត្រូវ​ បានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលុបឈ្មោះចេញពីក្របខ័ណ្ឌ​នៃកងយោធពលខេមរភូមិន្ទ​ ។

នេះបេីយោងតាមសេចក្តីសម្រេចរបស់ក្រសួងការពារជាតិ​ ចុះថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ។

គួរបញ្ជាក់ថា​ ការលុបឈ្មោះ ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីធ្លាយវីដេអូមួយ ចែកប្រាក់ដល់កូនៗចំនួន៥នាក់​ រូប ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print