សេចក្តី​ថ្លែង​ការណ៍​រួម ​អំពីលទ្ធផល​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ ​(GBC)​ កម្ពុជា​-​ថៃ លើ​ក​ទី​១៤

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ​(GBC) ​កម្ពុជា-ថៃ​ លើក​ទី​១៤ដឹក​នាំ​ដោយ​សហ​ប្រធាន​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រ សួង​ការ​ពារ​ជាតិកម្ពុជា​ និងនាយ​ឧត្តម​សេនីយ៍ ​ប្រាវីត​ វង្ស​សុវ ណ្ណ​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេសថៃ​ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦ ២ ត្រូវថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ​ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមពីកិច្ចការព្រំដែនប្រទេសទាំងពីរ។

កិច្ច​ប្រជុំ​រៀប​ចំ​ឡើង ​យោង​តាម​កិច្ច​ព្រម​ព្រៀង​ នៃ​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ​ព្រំ​ដែន ​រវាង​​កម្ពុជា ​និង​ថៃ ​ក្នុង​គោល​បំណង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ ដើម្បី​សន្តិភាព​ និង​សន្តិ​សុខ​តាម​តំបន់​ព្រំ​ដែន​ ក៏​ដូច​ជា​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​រវាង​កង​ទ័ព​ និង​កង​ឯក​ភាព​សន្តិសុខ​ពាក់​ពន្ធ័​ដទៃ​ទៀត​របស់​កម្ពុជា​ និង​ថៃ។​

កិច្ច​ប្រជុំ​បញ្ជាក់​អំពី​សារៈ​សំខាន់​ នៃ​ការ​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ​(GBC)​ លើក​ទី​១៤​ ដែល​ផ្តល់​នូវ​ការ​ណែនាំ​ និង​ទិស​ដៅ ​ជំរុញ​ឲ្យ​ទំនាក់​ទំនង​ល្អ​ដែល​មាន​ស្រាប់​ និង​កិច្ច​សហ ប្រតិបត្តិការ​ដ៏​មាន​សារៈ​ប្រយោជន៍​ រវាង​កង​ទ័ព​ទាំង​ពីរ​នៅ​គ្រប់​កំរិត​ទាំង​អស់​ កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត ​សម្រាប់​ជា​ការ​លើ ក​កំពស់​ដល់​សន្តិភាព ​ស្ថិរភាព​ និង​សន្តិសុខ​តាម​បណ្តោយ​ព្រំ ដែន។​ កិច្ច​ប្រជុំ​បាន​ស្វាគមន៍​ចំពោះ​វឌ្ឍន​ភាព​ នៃ​កិច្ច​សហប្រ តិបត្តិ​ការ​តាម​បណ្តោយ​ព្រំ​ដែន​។

ភាគី​ទាំង​ពីរ​ពិនិត្យ​ឡើង​វិញ​ លទ្ធផល​ ការ​អនុវត្តន៍​កម្ម​វិធី​កិច្ច​សហប្រតិបត្តិការ​ផ្សេងៗ​ ដាក់​ចេញ​ដោយ​កិច្ច​ប្រជុំ​គណៈកម្មា ធិការ​ព្រំដែន​ទូទៅ ​លើក​ទី​១៣ ​កាល​ពី​ថ្ងៃទី​២១ ​ខែមី​នា ​ឆ្នាំ​២០ ១៨ ​នៅ​ទី​ក្រុង​បាងកក​ ព្រះ​រាជាណាចក្រ​ថៃ ​ដូច​ជា៖​ កិច្ច​សហប្រតិ​បត្តិការ​លើ​ការ​ឆ្លង​កាត់​ព្រំ​ដែន​ បញ្ហា​ពលករ ​ការ​ទប់​ស្កាត់​ និង​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន កា​រ​លើក​កំពស់​កិច្ច​សហប្រ តិបត្តិការ​រវាង​កង​ទ័ព​កម្ពុជា​ ជា​មួយ​បណ្តា​អង្គ​ភាព​ សន្តិ​សុខ​ថៃ​ ក្នុង​តំបន់​ព្រំ​ដែន ​បញ្ជា​កសិកម្ម​ បញ្ហា​សុខ​ភាព​សាធារណៈការ​អភិវឌ្ឍន៍​ជីវភាព​រស់​នៅ​ការ​អប់រំ​ សាសនា ​និង​វប្បធម៌​។​

កិច្ច​ប្រជុំ​បាន​ឯកភាព​ជំរុញ​ភាគីទាំង​ពីរ​ ឱ្យបន្ត​នូវ​ភារកិច្ច ​ក្នុង​ការ​ថែ​រក្សា​សន្តិភាព ​ស្ថិរភាព​តាម​បណ្តោយ​ព្រំដែន​ ប្រទេស​ទាំង​ពីរ​ ដោយ​ស្រប​តាម​គោល​ការណ៍ ​និង​វិធាន​ការ​ដែល​បាន​កំណត់​ក្នុង​កំណត់​ហេតុ​ព្រម​ព្រៀង​ នៃ​កិច្ច​ប្រជុំ​លើក​ទី​១៤​នេះ ​លើ​គ្រប់​ទិដ្ឋភាព​ទាំង​អស់​។

ភាគី​ថៃ​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​គណៈកម្មា​ធិការ​ព្រំ ដែន ទូទៅ (GBC) ​កម្ពុជា-ថៃ​លើក​ទី​១៥​ ហើយ​នឹង​ធ្វើ​ការ​ជូន​ដំណឹង​ទៅ​ភាគី​កម្ពុជា​អំពី​កាល​បរិច្ឆេទ​ និង​ទី​កន្លែង​នៅ​ពេល​ក្រោយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print