មហាសន្និបាត​លើក​ទី​៨​សភា​តំបន់​ អាស៊ី​ចាប់ផ្ដើម​នៅ​កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ មហាសន្និបាត​លើក​ទី​៨​ របស់​សភា​តំបន់​អាស៊ី​(APA)​បាន​ដំណើរ​ ការ​ទៅ​តាម​កម្មវិធី​គ្រោងទុក​ក្រោម​ការ​រៀបចំ​របស់​រដ្ឋសភា​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​កាលពី​ព្រឹក​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ នៅ​សណ្ឋាគារ​សុខា​ ។​

drd

​លោក​ ងួ​ន​ ញ៉ិល​ អនុប្រធាន​ទី​២​រដ្ឋ​ សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្ដិ​លើក​ទី​២​ នៃ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៨​របស់​សភា​តំបន់​អាស៊ី​ក្រោម​ប្រធានបទ​“​ការ​ជំរុញ​សន្ដិភាព​ ការ​ផ្សះផ្សា​ និង​កិច្ច​ សន្ទនា​ក្នុង​តំបន់​អាស៊ី​”​ដោយ​សម្ដែង​នូវ​សេចក្ដី​សោមនស្ស​រីករាយ​និង​ស្វាគមន៍​សមាជិក​សមាជិកា​គណៈប្រតិភូ​សមា​ ជិ​ក​សភា​APA​ទាំងអស់​ដែល​បាន​ឆ្លៀត​ ពេល​ដ៏​មមាញឹក​និង​មាន​តម្លៃ​អញ្ជើញ​ ចូលរួម​មហាសន្និបាត​លើក​ទី​៨​របស់​ សភា​តំបន់​អាស៊ី​ ជា​ពិសេស​សូម​ថ្លែង​ អំណរ​គុណ​ជា​អនេក​ចំពោះ​ការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្ដិ​ដ៏​មាន​សារសំខាន់​នា​ពេល​នេះ​ ។​ បន្ថែម​ពី​ នេះ​វត្ដមាន​នេះ​ក៏​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ ការ​គាំទ្រ​ដល់​សភា​កម្ពុជា​ដែល​បាន​ទទួល​កិត្ដិយស​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​មហា​ស​ន្និ​ បាត​អេ​ភី​អេ​លើក​ទី​៨​ក្រោម​ប្រធានបទ​ “​ការ​ជំរុញ​សន្ដិភាព​ ការ​ផ្សះផ្សា​ និង​កិច្ច​ សន្ទនា​ក្នុង​តំបន់​អាស៊ី​”​ ដែល​ជា​បុ​រេ​ លក្ខណៈ​សម្រាប់​ធ្វើ​សុខដុម​កម្ម​ពលរដ្ឋ​និង​ប្រជាជាតិ​ក្នុង​តំបន់​អាស៊ី​ទទួល​បាន​សុខ​សន្ដិភាព​និង​ការ​អភិវឌ្ឍ​ពិតប្រាកដ​។​

​សូម​បញ្ជាក់​ថា​ កិច្ចប្រជុំ​ក្រុមប្រឹក្សា​ ប្រតិបត្ដិ​លើក​ទី​២​នៃ​សម័យប្រជុំ​ពេញ​ អង្គ​លើក​ទី​៨​របស់​សភា​តំបន់​អាស៊ី​ ក្រោម​ប្រធានបទ​ “​ការ​ជំរុញ​សន្ដិភាព​ ការ​ផ្សះផ្សា​និង​កិច្ច​សន្ទនា​ក្នុង​តំបន់​អាស៊ី​”​ នេះ​បាន​ប្រព្រឹត្ដ​ទៅ​ក្រោម​អធិបតីភាព​ លោក​ ងួ​ន​ ញ៉ិល​ អនុប្រធាន​ទី​២​រដ្ឋ​ សភា​កម្ពុជា​ និង​លោក​ មី​យ៉ា​ន​ រ៉ា​ហ្សា​ រ៉ា​បា​នី​ ប្រធាន​ព្រឹទ្ធសភា​ប៉ា​គី​ស្ថាន​ និង​ ជា​ប្រធាន​អង្គប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្ដិ​សភា​តំបន់​អាស៊ី​ (APA)”​ លោក​ បណ្ឌិត​ ម៉ា​ស៊ូ​ដ​ អ៊ី​ស្លា​មី​ អគ្គលេខាធិការ​ អេ​ភី​អេ​ស្ដីទី​ ព្រមទាំង​មានការ​អញ្ជើញ​ ចូលរួម​ពី​ប្រធាន​និង​សមាជិក​គណៈប្រតិភូ​ សភា​APA​មក​ពី​ជាង​២០​ប្រទេស​និង​ ភ្ញៀវ​កិត្ដិយស​ជាតិ​ អន្ដរជាតិ​ជា​ច្រើន​ នាក់​ទៀត​ ។​

​លោក​ ឈាង​ វុន​ ប្រធាន​គណៈ​កម្ម​ ការ​កិច្ចការបរទេស​សហប្រតិបត្ដិការ​ អន្ដរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​ រដ្ឋសភា​និង​ជា​ប្រធាន​គណៈប្រតិភូ​សភា​កម្ពុជា​ចូលរួម​មហាសន្និបាត​សភា​តំបន់​ អាស៊ី​នៅ​ពេល​នេះ​បាន​មាន​ប្រសាសន៍​ ថា​ ឆ្លងកាត់​បទ​ពិសោធន៍​ខ្លួនឯង​ផ្ទាល់​ កម្ពុជា​នឹង​ចែករំលែក​វប្បធម៌​សន្ទនា​ ដល់​មហា​សន្និបាតសភា​តំបន់​អាស៊ី​ ពេល​នេះ​ ។​ ជាមួយ​គ្នា​នេះ​លោក​ ឈាង​ វុន​ បាន​លើក​ឡើង​ថា​ ចាប់ពី​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ទៅ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា​នឹង​ក្លាយជា​ប្រធាន​សភា​តំបន់​អាស៊ី​ (APA)​នេះ​ ។​

​លោក​ ងួ​ន​ ញ៉ិល​ អនុប្រធាន​ទី​២​រដ្ឋ​ សភា​បាន​គូសបញ្ជាក់​ថា​ មហាសន្និបាត​ សភា​តំបន់​អាស៊ី​សំដៅ​ទទួល​បាន​សុខ​ សន្ដិភាព​ ស្ថិរភាព​ និង​ការ​ដោះស្រាយ​ រាល់​បញ្ហា​ប្រឈម​នានា​ទាំង​ក្នុង​តំបន់​ និង​ពិភពលោក​ជា​លក្ខណៈ​ទ្វេភាគី​ឬ​ពហុភាគី​ប្រកបដោយ​សន្ដិវិធី​និង​ចៀស​ផុត​ពី​ ការ​ប្រើប្រាស់​មធ្យោបាយ​យោធា​ដែល​ នឹង​ធ្វើ​ឱ្យ​អន្ដរាយ​និង​វិនាស​ហិនហោច​ ដល់​សង្គម​និង​ប្រទេស​ជាតិ​ ។​

​លោក​ ងួ​ន​ ញ៉ិល​ មាន​ប្រសាសន៍​ បន្ដ​ថា​ កម្ពុជា​បាន​ចាត់​ទុក​សន្ដិភាព​ ស្ថិរភាព​នយោបាយ​ការ​ផ្សះផ្សា​បង្រួប​ បង្រួម​និង​កិច្ច​សន្ទនា​ដោយ​សន្ដិវិធី​ជា​ កត្ដា​សំខាន់​ចាំបាច់​និង​ជា​បុ​រេ​លក្ខខណ្ឌ​ ក្នុង​ការ​កសាង​និង​អភិវឌ្ឍ​ប្រទេស​និង​ សង្គម​ជាតិ​មួយ​ឱ្យ​មាន​ភាព​រីក​ចម្រើន​ ជឿនលឿន​ប្រកបដោយ​និរន្ដរភាព​និង​ ភាព​សុខដុមរមនា​ ។​

​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​និង​ កិច្ចប្រជុំ​គណៈកម្មការ​ផ្សេងៗ​របស់​APA​ក្នុង​រយៈពេល​៣​ថ្ងៃ​ខាង​មុខ​នេះ​នឹង​ទទួល​ បានការ​ចូលរួម​យ៉ាង​សកម្ម​តាម​រយៈ​ ការ​ពិភាក្សា​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ ទស្សនៈ​ និង​យោបល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​សំដៅ​ ធ្វើ​យ៉ាងណា​ឱ្យ​ដំណើរការ​នៃ​មហា​ស​ន្និ​ បាត​នេះ​ទទួល​បាន​ជោគជ័យ​និង​លទ្ធផល​ ផ្លែផ្កា​តាម​ការ​រំពឹង​ទុក​ ។​

​ចំណែក​លោក​ មី​អេ​ន​ រ៉ា​ហ្សា​ រ៉ា​បា​នី​ (Mian​ Raza​ RABBANI)​ ប្រធាន​ព្រឹទ្ធ​ សភា​ប៉ា​គី​ស្ថាន​និង​ជា​ប្រធាន​សភា​តំបន់​អាស៊ី​ដែល​នឹង​ចប់​អាណត្ដិ​បាន​សម្ដែង​ក្ដី​សង្ឃឹមថា​ មហាសន្និបាត​សភា​តំបន់​ អាស៊ី​លើក​ទី​៨​នៅ​ពេល​នេះ​នឹង​ទទួល​បានការ​ជជែក​ការ​ផ្លាស់​ប្ដូរ​យោបល់​ទស្សនៈ​ ស្រប​តាម​ប្រធានបទ​គី​ ការ​ជំរុញ​សន្ដិ​ ភាព​ការ​ផ្សះផ្សា​និង​ការ​សន្ទនា​ក្នុង​តំបន់​អាស៊ី​ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជា​ ជន​អាស៊ី​ទាំងមូល​ ។​

​លោក​ មី​អេ​ន​ រ៉ា​ហ្សា​ រ៉ា​បា​នី​ បាន​ កត់​សម្គាល់ថា​ ប្រជាជន​នៅ​ក្នុង​តំបន់​ អាស៊ី​នៅ​មាន​ជីវភាព​ក្រីក្រ​និង​នៅ​មាន​បញ្ហា​ជា​ច្រើន​ត្រូវ​ដោះស្រាយ​ដែល​ការ​ ដោះស្រាយ​មាន​ប្រសិទ្ធភាព​គឺ​ចេញពី​ ទស្សនៈ​យោបល់​របស់​ប្រជាជន​ក្នុង​តំបន់​អាស៊ី​ខ្លួនឯង​ ។​ អាស៊ី​ជា​តំបន់​ដែល​មាន​ សក្ដានុពល​ដែល​យើង​គួរ​រួម​គ្នា​ដោះ​ ស្រាយ​បញ្ហា​ដោយ​មិន​ចាំបាច់​ត្រូវ​ពឹង​ ពាក់​ប្រទេស​ផ្សេង​ក្រៅពី​តំបន់​អាស៊ី​ ។​

​លោក​ មី​អេ​ន​ រ៉ា​ហ្សា​ រ៉ា​បា​នី​ ដែល​ កំពុង​ស្ថិត​នៅ​ក្នុង​តួនាទី​ជា​ប្រធាន​APA​មុន​ត្រូវ​ផ្ទេរ​តួនាទី​នេះ​ជូន​សម្ដេច​អគ្គ​ មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធាន​រដ្ឋ​ សភា​កម្ពុជា​នៅ​ថ្ងៃ​ទី​៩​ ខែធ្នូ​ នោះ​បាន​ស្នើ​ ដល់​មហា​សន្និបាតសភា​តំបន់​អាស៊ី​លើក​ ទី​៨​ពេល​នេះ​បន្ដ​ពិភាក្សា​រិះរក​មធ្យោបាយ​ ដើម្បី​ជំរុញ​APA​ទៅ​ជា​AP​ក្នុង​ការ​ដោះ​ ស្រាយ​បញ្ហា​ឧបសគ្គ​នានា​ដែល​តំបន់​ អាស៊ី​នៅ​មាន​សេសសល់​ ។​

​សូម​បញ្ជាក់​ថា​ កិច្ចប្រជុំ​ក្រុមប្រឹក្សា​ ប្រតិបត្ដិ​របស់​សភា​តំបន់​អាស៊ី​ (APA)​ លើក​ទី​២​ពិភាក្សា​ត្រួតពិនិត្យ​ទៅ​លើ​ សេចក្ដី​ព្រាង​សេចក្ដីសម្រេច​មួយ​ចំនួន​ របស់​អេ​ភី​អេ​ ។​ កិច្ចប្រជុំ​នេះ​នឹង​បន្ដ​ធ្វើ​ រហូត​ដល់​ថ្ងៃ​ទី​៩​ធ្នូ​ ។​ ចំណែក​ពេល​ព្រឹក​ ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ ចាប់ពី​ម៉ោង​ ៨​ព្រឹក​ទៅ​មហាសន្និបាត​សភា​តំបន់​អាស៊ី​លើក​ទី​៨​នឹង​ប្រារឰ​ពី​ធី​បើក​ជា​ផ្លូវការ​ ដោយ​មានការ​ចូលរួម​ពី​ឥស្សរជន​កំពូលៗ​របស់​កម្ពុជា​ក្នុង​នោះ​មាន​សម្ដេច​អគ្គ​ មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្ដេច​វិបុល​សេនា​ភក្ដី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​និង​សម្ដេច​អគ្គ​មហា​ ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ ៕

drd (2)

drd (1)

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print