សម្ដេច​តេ​ជោ​ជួប​ពិភាក្សា​ការងារ​ ជាមួយ​ប្រធាន​ប្រតិភូ​មិត្ដភាព​សភា​ជប៉ុន

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការ​ ងារ​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​ តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ព្រះ​ រាជាណាចក្រ​កម្ពុជា​ លោក​ Masahiro​ Imamuru​ និង​លោកស្រី​ Obuchi​ ប្រធាន​ ប្រតិភូ​មិត្ដភាព​សភា​ជប៉ុន​បាន​ជម្រាប​ ជូន​សម្ដេច​តេ​ជោ​ថា​ ដំណើរ​ទស្សនកិច្ច​ របស់​លោក​ និង​ប្រតិភូ​មក​កាន់​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​នៅ​ពេល​នេះ​ដើម្បី​ចូល​ រួម​ខួប​៥០​ឆ្នាំ​ក្រុម​ស្ម័គ្រចិត្ដ​យុវជន​ ជប៉ុន​សម្រាប់​កិច្ច​សហប្រតិបត្ដិការ​ ក្រៅប្រទេស​ ។​

IMG_1774

​លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ ជំនួយការ​ សម្ដេច​តេ​ជោ​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ក្រោយ​ ជំនួប​ថា​ ប្រតិភូ​មិត្ដភាព​សភា​ជប៉ុន​បាន​ ចូល​ជួប​សម្ដែង​ការ​គួរសម​និង​ពិភាក្សា​ ការងារ​កាលពី​រសៀល​ថ្ងៃ​ទី​៧​ ខែធ្នូ​*​ ឆ្នាំ​ ២០១៥​ នៅ​វិមាន​សន្ដិភាព​ទីស្ដីការ​គណៈ​ រដ្ឋមន្ដ្រី​ក្នុង​ឱកាស​ដែល​ប្រតិភូ​បាន​មក​ បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ ។​

​លោក​ប្រធាន​មិត្ដភាព​សភា​ជប៉ុន​ មាន​ប្រសាសន៍​ថា​ លោក​បាន​មក​កាន់​ ព្រះរាជាណាចក្រ​កម្ពុជា​ប្រមាណ​ជាង​ ១០​ឆ្នាំ​មុន​ ហើយ​នៅ​ពេល​នេះ​លោក​ បានឃើញ​ផ្ទាល់​ភ្នែក​ការ​អភិវឌ្ឍ​របស់​ ប្រទេស​កម្ពុជា​ ប្រជាជន​កម្ពុជា​បាន​រីក​ មុខរីក​មាត់​ស្រស់ថ្លា​ រីករាយ​ ហើយ​ជាង​ នេះ​ទៅ​ទៀត​កម្ពុជា​កំពុងធ្វើការ​ងារ​យ៉ាង​ សកម្ម​ ។​ ក្នុង​ន័យ​នេះ​លោក​ប្រធាន​ប្រតិភូ​ បាន​សម្ដែង​ការ​អបអរសាទរ​ជូន​ចំពោះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ ។​

​លោក​ប្រធាន​ប្រតិភូ​មាន​ប្រសាសន៍​ បន្ដ​ថា​ នេះ​ជា​លទ្ធផល​ ជា​ស្នាដៃ​របស់​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ក្នុង​ការ​ដឹក​ នាំ​ប្រទេស​ឆ្ពោះទៅ​កាន់ការ​អភិវឌ្ឍ​ ។​

​លោក​ប្រធាន​ប្រតិភូ​បាន​កត់សម្គាល់​ ផង​ដែរ​ថា​ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​ គាំពារ​គាំទ្រ​និង​ការពារ​អ្នក​វិនិយោគ​ កន្លង​មក​ គឺ​មានការ​កើនឡើង​ផ្នែក​វិ​និ​ យោគ​ និង​វិនិយោគិន​ជប៉ុន​មក​កាន់​ព្រះ​ រាជាណាចក្រ​កម្ពុជា​ ។​ ក្នុង​ន័យ​នេះ​លោក​ មាន​ប្រសាសន៍​ថា​ លោក​នឹង​ជំរុញ​ធ្វើ​ យ៉ាងណា​ឱ្យ​សភា​ជប៉ុន​អនុម័ត​ឱ្យ​មាន​ ការ​ហោះហើរ​ត្រង់​ពី​ជប៉ុន​មក​កាន់​កម្ពុជា​ ដើម្បី​ជា​ការ​គាំទ្រ​នៃ​ការ​កើនឡើង​អ្នក​ វិនិយោគ​ និង​អ្នកទេសចរ​ជប៉ុន​មក​កាន់​ ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​ជា​ការ​ឆ្លើយ​តប​សម្ដេច​អគ្គ​មហា​ សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ ប្រសាសន៍​ថា​ បន្ថែម​ទៅ​លើ​ទិវា​ខួប​៥០​ ឆ្នាំ​អ្នក​ស្ម័គ្រចិត្ដ​យុវជន​ជប៉ុន​សម្រាប់​ កិច្ច​សហប្រតិបត្ដិការ​ក្រៅប្រទេស​នេះ​ គួរ​មាន​សកម្មភាព​ផ្សេងៗ​ថែម​ទៀត​ បន្ថែម​លើ​សកម្មភាព​ដែល​មាន​ស្រាប់​ ព្រោះ​សកម្មភាព​ទាំងនេះ​កន្លង​មក​ជប៉ុន​ ធ្លាប់​បាន​ធ្វើ​ខ្លះមក​ហើយ​ដែរ​ ដូច​ជានា​វា​ យុវជន​ជប៉ុន​ជាដើម​ ។​ សកម្មភាព​នេះ​ គឺ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន​នឹង​ ប្រជាជន​ ជា​ពិសេស​រវាង​យុវជន​នឹង​ យុវជន​ ។​

​ក្នុង​ឱកាស​នោះ​ដែរ​សម្ដេច​តេ​ជោ​ បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ ជប៉ុន​ ប្រជាជន​ជប៉ុន​ដែល​បាន​ជួយ​ដល់​ កម្ពុជា​នៅ​ពេល​នេះ​ គឺ​ច្រក​របៀប​ខាង​ ត្បូង​ត្រូវ​បាន​ត​ភ្ជាប់​ដោយ​ស្ពាន​ត្សឹ​បា​សា​ ហើយ​កំពុង​បន្ដ​ទៅ​ទៀត​នៅ​ផ្នែក​ខេត្ដ​ កោះកុង​ និង​ប្រទេស​ថៃ​ ។​ អ្វី​ដែល​សម្ដេច​ កំពុង​តែ​រង់ចាំ​នោះ​គឺ​ការ​ហោះហើរ​ត្រង់​ ពី​ប្រទេស​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា​ ៕​

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print